- 2020-02-17 00:27:54
- ព័ត៌មាន
តៃវ៉ាន់ មានអ្នកស្លាប់ដំបូង ដោយសារវីរុស COVID-19 ហើយ!
- 2020-02-17 00:27:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តៃវ៉ាន់ មានអ្នកស្លាប់ដំបូង ដោយសារវីរុស COVID-19 ហើយ!
ចន្លោះមិនឃើញ
តៃវ៉ាន់ បានរាយការណ៍ករណីអ្នកជំងឺស្លាប់ដោយសារវីរុសកូរ៉ូណា (COVID-19) ជាលើកដំបូង កាលពីថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ឆ្នាំ២០២០ ស្របពេលដែលចំនួនអ្នកស្លាប់នៅទូទាំងប្រទេសចិន កើនឡើងលើស ១ ៧០០នាក់ (គិតត្រឹមព្រឹកថ្ងៃច័ន្ទ ទី១៧ កុម្ភៈ ឆ្នាំ២០២០)។
មន្ត្រីតៃវ៉ាន់ បានបញ្ជាក់ឲ្យដឹងថា បុរសវ័យ៦១ឆ្នាំម្នាក់ ដែលគ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស បានស្លាប់នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីធ្វើតេស្តរកឃើញវីរុសនោះ។
វាគឺជាករណីជនរងគ្រោះស្លាប់ទី៥ហើយ ដែលស្ថិតនៅក្រៅចិនដីគោក ខណៈជនរងគ្រោះមុនៗ គឺ ហ្វីលីពីន, ហុងកុង, ជប៉ុន និងបារាំង។
យោងតាមរដ្ឋមន្ត្រីសុខាភិបាល និងសុខុមាលភាពតៃវ៉ាន់ លោក Chen Shih-chung បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នករណីឆ្លងវីរុស COVID-19 នៅតៃវ៉ាន់សរុប កើនឡើងដល់ ២០ករណីហើយ៕