- 2020-02-20 02:54:38
- ព័ត៌មាន
សាហាវ! កូរ៉ូណាវីរុសសម្លាប់អ៊ីរ៉ង់ ២នាក់ ករណីដំបូងបង្អស់នៅមជ្ឈិមបូព៌ា
- 2020-02-20 02:54:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ! កូរ៉ូណាវីរុសសម្លាប់អ៊ីរ៉ង់ ២នាក់ ករណីដំបូងបង្អស់នៅមជ្ឈិមបូព៌ា
ចន្លោះមិនឃើញ
មនុស្សពីរនាក់ បានស្លាប់ក្នុងប្រទេសអ៊ីរ៉ង់ក្រោយធ្វើតេស្ដរកឃើញឆ្លងកូរ៉ូណាវីរុសកាលពីថ្ងៃពុធ ដែលជាករណីដំបូងបង្អស់ក្នុងរដ្ឋអ៊ីស្លាមមួយនេះ។
យោងតាមក្រសួងសុខាភិបាល ឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ គឺជាជនជាតិអ៊ីរ៉ង់ដែលរស់នៅក្នុងទីក្រុង Qom។ លោក Kianoush Jahanpour អ្នកនាំពាក្យក្រសួងបន្ថែមថា "ជាអកុសលអ្នកទាំងពីរ បានទទួលមរណភាពនៅក្នុងអង្គភាពថែទាំខ្លាំង ដោយសារតែអាយុចាស់និងបញ្ហាជាមួយនឹងប្រព័ន្ធភាពស៊ាំរបស់ពួកគេ។” ប្រធានផ្នែកជំងឺឆ្លងនៃក្រសួងសុខាភិបាលបាននិយាយថាអ្នកដែលបានស្លាប់គឺអ្នកស្រុក Qom ដែលមិនធ្លាប់ចេញពីប្រទេសអ៊ីរ៉ង់នោះទេ។
គួរបញ្ជាក់ថា កូរ៉ូណាវីរុសដែលផ្ទុះឡើងដំបូងក្នុងទីក្រុង Wuhan បានសម្លាប់មនុស្ស ២ ១១៨នាក់ហើយ ខណៈពេលដែលមនុស្ស ៧៤ ៥៧៦នាក់ផ្សេងទៀតឆ្លងជំងឺ បើគិតមកត្រឹមពេលនេះ៕