• 2020-02-24 07:45:07
  • ព័ត៌មាន

ក្ដៅៗ! COVID-19 រាលដាលទៅដល់គុយវ៉ែត និងបារ៉ែន ក្រោយរកឃើញករណី​ដំបូង

  • 2020-02-24 07:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​គុយវ៉ែត និង​បារ៉ែន បាន​ធ្វើ​ការ​បញ្ជាក់​ពី​ការ​ឆ្លង Covid-19 លើក​ដំបូង​ក្នុង​ប្រទេស​នា​ថ្ងៃ​ចន្ទ ទី២៤​នេះ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល។

ប្រទេសគុយវ៉ែតបានរាយការណ៍ពីការឆ្លងចំនួន ៣ ករណី និងបារ៉ែនមួយករណីក្នុងចំណោមពលរដ្ឋដែលបានវិលត្រឡប់មកពីអ៊ីរ៉ង់វិញ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KUNA បានរាយការណ៍ថាករណីទាំង ៣ នៅក្នុងប្រទេសគុយវ៉ែត គឺស្ថិតក្នុងចំណោមមនុស្ស ៧០០ នាក់ដែលត្រូវបានជម្លៀសចេញពីទីក្រុង Mashhad ភាគឦសានប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុន។ ជាមួយគ្នាដែរ ប្រទេសអ៊ីរ៉ាក់បានបិទព្រំដែន Safwan របស់ខ្លួនជាមួយគុយវ៉ែតសម្រាប់អ្នកដំណើរ និងធ្វើពាណិជ្ជកម្មតាមសំណើរបស់គុយវ៉ែត។

កាលពីថ្ងៃសៅរ៍អ៊ីរ៉ាក់បានពង្រីកការហាមប្រាមការចូលប្រទេសរបស់ខ្លួនសម្រាប់ជនមិនមែនអ៊ីរ៉ាក់ដែលមកពីអ៊ីរ៉ង់ ក្រោយពេលដែលមានការឆ្លង ៤៣ ករណីនិងមនុស្ស ៨ នាក់បានស្លាប់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់