• 2020-02-24 11:00:00
  • ព័ត៌មាន

ឆ្នាំ២០២០សៀមរាបនឹងមានព្រឹត្តិការណ៍ អង្គរសង្គ្រាន្ត វិញ

  • 2020-02-24 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្ត២០២០ដើម្បីទាក់ទាញ និងស្តាតួលេខភ្ញៀវទេសចរមកទស្សនានៅទឹកដីសៀមរាបអង្គរកាន់តែច្រើនខណៈដែលតួលេខភ្ញៀវ ទេសចរបរទេសនៅកម្ពុជាក្នុងខែកុម្ភៈធ្លាក់ចុះជាង៦០ភាគរយ និងភ្ញៀវទេសចរចិនធ្លាក់ចុះក្នុងរង្វង់៩០ភាគរយក្រោមហេតុផលភ័យខ្លាចនឹងជំងឺ Covid 19 ដែលកំពុងរីករាលដាលទូទាំងពិភពលោក។

ការបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្គ្រាន្ត២០២០នៅខេត្តសៀមរាបនេះគឺជាវិធានការមួយក្នុងវិធានការអន្តរាគមន៍បន្ទាន់ផ្សេងទៀតក្នុងការគ្រប់គ្រងដែលផលប៉ះពាល់មកពីជំងឺ COVID19 ដែលប្រមុខរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីស្តារ និងទប់ស្កាត់ការធ្លាក់ចុះនៃភ្ញៀវទេសចរមកលេងកម្ពុជា។

នេះជាខ្លឹមសារវិធានការទី៥ “ក្រសួងទេសចរណ៍ និងក្រសួងស្ថានប័នពាក់ព័ន្ធត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាបដូចជា អង្គរសង្គ្រាន្ត២០២០ ពិធីបុណ្យប្រពៃណីសាសនា កម្មវិធីប្រកួតកីឡា ការប្រគំតន្ត្រី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសម្លៀកបំពាក់ជាដើម សម្រាបើទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

សម្តេចហ៊ុន សែន បានបញ្ជាក់ថា “កម្មវិធីអង្គរសង្គ្រាន្ត២០២០គឺជាការរៀបចំ ដោយថ្នាក់ខេត្តមិនមែនថ្នាក់ជាតិជាអ្នករៀបចំនោះទេ ព្រោះអង្គរសង្គ្រាន្តដែលរៀបចំដោយថ្នាក់ជាតិគឺមិនបន្តធ្វើតាំងពីឆ្នាំ២០១៩៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី