• 2020-02-26 07:44:32
  • ព័ត៌មាន

ចិត្តល្អណាស់! ចិនបញ្ជូន ២៥ម៉ឺនម៉ាស់ទៅឲ្យអ៊ីរ៉ង់ ក្រោយពេល COVID-19 វាយប្រហារ

  • 2020-02-26 07:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុង Tehran កាលពីថ្ងៃអង្គារបានប្រគល់ម៉ាស់ចំនួន ២៥០ ០០០ ដល់ក្រសួងសុខាភិបាលអ៊ីរ៉ង់ដើម្បីជួយការពារប្រជាជនអ៊ីរ៉ង់ប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគឆ្លង Covid-19 ក្នុងប្រទេស។

ឯកអគ្គរដ្ឋទូត Chang Hua បាន​ធ្វើ​ការ​បង្ហោះ​ក្នុង Twitter ជា​ភាសា​ពែរ្ស​ថា "ថ្ងៃនេះខ្ញុំក្នុងនាមជាតំណាងស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់បានឧបត្ថម្ភ​ម៉ាស់ ២៥០,០០០ ដល់អ៊ីរ៉ង់។ យើង​នឹង​ចូលរួម​បរិច្ចាគ​បន្ថែម​ទៀត​ក្នុង​ពេល​ខាង​មុខ។ រឹងមាំឡើង អ៊ីរ៉ង់!” ក្រសួងសុខាភិបាលនិងអប់រំសុខភាពអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអង្គារថាការផ្ទុះឡើងនូវវីរុសឆ្លងវីរុសថ្មីនៅក្នុងប្រទេស បានប៉ះពាល់ដល់មនុស្ស ៩៥ នាក់ ហើយ​១៩ នាក់បានស្លាប់កាលពីសប្តាហ៍មុន៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់