/5e54c75333f44_1582614300_medium.jpg)
- សុក្រ, 6 មីនា 2020 02:28
- ព័ត៌មាន
អ្នកឆ្លង COVID-19 នៅកូរ៉េកើនលើស ៦ ពាន់ករណី ខណៈអ្នកស្លាប់ឡើងដល់ ៤១នាក់
- សុក្រ, 6 មីនា 2020 02:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឆ្លង COVID-19 នៅកូរ៉េកើនលើស ៦ ពាន់ករណី ខណៈអ្នកស្លាប់ឡើងដល់ ៤១នាក់
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងត្បួងបានបញ្ជាក់ថាមានចំនួន ៣២២ ករណីបន្ថែមទៀតនៃជំងឺ COVID-19 នៅរសៀលថ្ងៃព្រហស្បតិ៍ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបដល់ ៦ ០៨៨ នាក់។
គិតត្រឹមម៉ោង ៤:០០រសៀលម៉ោងក្នុងស្រុក ចំនួនអ្នកឆ្លងសរុបមានចំនួន ៦ ០៨៨ នាក់កើនឡើង ៣២២ នាក់ពីការប្រកាសមុនត្រឹមពាក់កណ្តាលអធ្រាត្រ។ ចំនួនអ្នកស្លាប់ ៥ នាក់ទៀត ត្រូវបានរាយការណ៍ថាធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៤១ នាក់។ ប្រទេសកូរ៉េខាងត្បូងមានការកើនឡើងយ៉ាងឆាប់រហ័សនៃការឆ្លងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ៩០% នៃករណីថ្មីបានកើតឡើងនៅក្នុងទីក្រុង Daegu ដែលជាកន្លែងផ្ទុះឡើងនៃការឆ្លងវីរុសកូរ៉ូណា ក្នុងប្រទេសកូរ៉េខាងត្បូង និងខេត្ត North Gyeongsang ដែលស្ថិតនៅក្បែរនោះ។
ជាមួយគ្នា រដ្ឋាភិបាលកូរ៉េប្រកាសថា នឹងបញ្ចូលកញ្ចប់ទឹកប្រាក់ជាង ៣០ទ្រីលានវុន (២៥ប៊ីលានដុល្លារ) ទៅក្នុងសេដ្ឋកិច្ចដើម្បីដោះស្រាស្ថានភាពធ្ងន់ធ្ងរដែលកំពុងវាយប្រហារដោយសារការផ្ទុះឡើងជំងឺឆ្លង។