• 2020-03-07 00:00:00
  • ព័ត៌មាន

មុខជំនាញមួយក្នុងវិស័យពេទ្យដែលមិនសូវមានអ្នកស្គាល់

  • 2020-03-07 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិស័យ​សុខាភិបាល​គឺ​មាន​បែង​ចែក​ជា​មុខ​ជំនាញ​ជា​ច្រើន ហើយ​ភាគ​ច្រើន​ពេល​និយាយ​ដល់​វិស័យ​​នេះ​គឺ​គ្រប់​គ្នា​គិត​ភ្នក​ទៅ​ដល់​ការ​ព្យាបាល​ជំងឺ។ ក្នុង​វិស័យ​នេះ​ក៏​មាន​មុខ​ជំនាញ​មួយ​​ ​ដែល​ជួយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដូច​គ្នា​ ប៉ុន្តែ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​នៃ​ការ​ព្យាបាល​នោះ​ឡើយ។

​​ជាក់​ស្ដែង​ដូច​ជា​មុខ​ជំនាញ ទីប្រឹក្សា​​វេជ្ជសាស្ត្រ​ ជា​​អ្នក​ពិភាក្សា​រឿង​សុខភាព​ទូទៅ ដែល​​មាន​តួនាទី​ធំៗ​មួយ​ចំនួន ដូច​ជា​ការ​​​រៀប​ចំ​ជូន​អ្នក​ជំងឺ​នូវ​វេជ្ជបណ្ឌិត​ដែល​ត្រូវ​តាម​​ស្ថានភាព​ជំងឺ និង​រៀប​ចំ​​​ពេល​​ដែល​អ្នក​ជំងឺ​ចង់​អញ្ជើញ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​ដើម។ នេះ​បើ​តាម​​ការ​រៀប​រាប់​​ខ្លះៗ​របស់​អ្នក​ស្រី ជួន ម៉ូលីកា ​សព្វ​ថ្ងៃ​ជា​ទីប្រឹក្សា​វេជ្ជសាស្ត្រ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​មួយ​រូប។

​មុន​ក្លាយ​ជា​​​​​​ទីប្រឹក្សា​វេជ្ជសាស្ត្រ​​ដូច​បច្ចុប្បន្ន​នេះ អ្នក​ស្រី ជួន ម៉ូលីកា បាន​​លើក​ឡើង​ថា​ ខ្លួន​ត្រូវ​សម្រេច​ចិត្ត​តាម​ឪពុក​ម្ដាយ​​ជា​មុន ដែល​​ចង់​​ឲ្យ​កូន​ចាប់​មុខ​ជំនាញ​ខាង​គ្រូ​ពេទ្យ។ ក្រោយ​ពី​បាន​ចូល​រៀន​ខាង​​គ្រូ​ពេទ្យ អ្នក​ស្រី​ដឹង​ថា​គោលដៅ​របស់​ខ្លួន​​ផ្សេង​ពី​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​​ ​គោល​ដៅ​គឺ​​ខាង​ពេទ្យ​ដែរ​ប៉ុន្តែ​មិន​មែន​ខាង​ព្យាបាល​ គឺ​ខាង​ទីប្រឹក្សា​វេជ្ជសាស្ត្រ​​ទៅ​វិញ​ទេ។ ​ណា​មួយ​ដោយ​សង្កេត​ឃើញ​ថា​​មុខ​ជំនាញ​ទី​ប្រឹក្សា​នា​ពេល​នោះ នៅ​ទីក្រុង​ភ្នំពេញ​មិន​ទាន់​មាន​​នៅ​ឡើយ​ មាន​តែ​នៅ​បរទេស​ ទើប​ធ្វើ​ឲ្យ​​អ្នក​ស្រី ជួន ម៉ូលីកា​សម្រេច​ចាប់​យក​មុខ​ជំនាញ​នេះ។

ក្នុង​វីដេអូ​នៃ​កម្មវិធី “Hilux Hero | ទម្រាំ​មាន​ថ្ងៃ​នេះ" អ្នក​ស្រី ជួន ម៉ូលីកា ក៏​បាន​និយាយ​លម្អិត​បន្ថែម​ទៀត​អំពី​មុខ​ជំនាញ​របស់​ខ្លួន បាន​ផ្ដាំ​ផ្ញើ​ជា​សារ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​ចង់​ចាប់​អាជីព​ផ្នែក​នេះ ឬ​ផ្នែក​ព្យាបាល ហើយ​ក៏​បាន​ប្រាប់​អំពី​ហេតុផល​ដែល​ជ្រើស​យក​​រថយន្ត Hilux Revo ស៊េរី​ថ្មី​យក​មក​ប្រើ​ប្រាស់​ផង​ដែរ។ ​​​

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖

អត្ថបទ៖ សុខហេង

មតិយោបល់