• 2020-03-11 07:17:52
  • ព័ត៌មាន

គួរឲ្យស្ដាយ! សត្វកវែងពណ៌សដ៏កម្របំផុតលើលោក ត្រូវព្រានបានសម្លាប់នៅកេនយ៉ា

  • 2020-03-11 07:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ក​វែង​ពណ៏​ស​ដ៏​កម្រ​បំផុត​ចំនួន​ពីរ​ក្បាល ត្រូវ​បាន​ព្រាន​ព្រៃ​សម្លាប់​នៅ​ភាគឦសាន​នៃ​ប្រទេស​កេនយ៉ា​កាល​ពី​ពេល​ថ្មី​ៗ​នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​អភិរក្ស​សត្វ​ព្រៃ។

យោង​តាម​ក្រុម​អ្នក​អភិរក្ស​ឲ្យដឹង​ថា ពួកគេ​បាន​ប្រទះ​ឃើញ​សាកសព​សត្វ​កវែង​ពណ៌​ពីរ​ក្បាលដែល​មាន​មេ​មួយ និង​កូន​មួយ​នៅ​ក្នុង​ភូមិ​នៃ​ភាគ​ឦសាន​ប្រទេស​កេនយ៉ា។ អ្នកគ្រប់គ្រងនៃសហគមន៍អភិរក្ស Ishaqbini Hirola លោក Mohammed Ahmednoor បាននិយាយថា សត្វទាំងពីរក្បាលដែលត្រូវបានសម្លាប់នេះ ត្រូវបានគេប្រទះឃើញកាលពីជាង ៣ ខែមុន។ លោក​បាន​បន្ថែម​ថា "នេះ​ជា​ថ្ងៃ​ដ៏​សោកសៅ​បំផុត​សម្រាប់​សហគមន៍ Ishaqbini និង​ប្រជាជន​កេនយ៉ា​ទាំង​មូល។ យើង​ជា​សហគមន៍​តែ​មួយ​គត់ ដែល​មាន​សត្វ​កវែង​ពណ៌​ស​ក្នុង​ពិភពលោក។”

គួរ​ឲ្យដឹង​ថា ស្បែកពណ៌សរបស់វា គឺដោយសារតែស្ថានភាពដ៏កម្រមួយដែលត្រូវបានគេហៅថា leucism បណ្តាលឱ្យកោសិកាស្បែកមិនមានសារធាតុពណ៌។ មក​ទល់​ពេល​នេះ នៅ​សល់​តែ​សត្វ​កវែង​ពណ៌​ស​ឈ្មោល​មួយ​ក្បាល​ប៉ុណ្ណោះ ដែល​អ្នក​អភិរក្ស​ជឿ​ថា​វា​ជា​សត្វ​ចុង​ក្រោយ​គេ​ក្នុង​ពិភពលោក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់