• 2020-03-12 02:08:19
  • ព័ត៌មាន

អាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅបរិវេណមុខប្រាសាទអង្គរវត្ត

  • 2020-03-12 02:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ទេសភាពបៃតង សណ្ដាប់ធ្នាប់សាធារណៈមុខបរិវេណប្រាសាទអង្គរវត្តដែលកិច្ចការទាំងនេះផ្តោតទៅលើការបញ្ជៀសការដក់ទឹកក្នុងរដូវវស្សា ការពង្រីកវាលស្មៅបៃតង ការដាំកូនឈើប្រណិត ការរៀបចំអ្នកលក់ដូរចល័ត ការរៀបចំឲ្យចូលទៅចតក្នុងទីតាំងចំណត និងបញ្ឈប់ការចត ឬឈប់រថយន្ត ឬម៉ូតូកង់បីក្រៅទីតាំងចំណត។

កិច្ចការខាងលើត្រូវបានអនុវត្តចាប់ពីចុងខែ កុម្ភៈ មកដើម្បីជាដំណាក់កាលៗ និងគ្រោងបញ្ចប់ជាស្ថាពរមុនដំណាច់ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណដល់អាជីវករ អ្នកបើកបររថយន្ត រម៉កកង់បី មគ្គុទ្ទេសក៍ទេសចរណ៍ ភ្ញៀវទេសចរ រួមនិងសាធារណជនទាំងអស់ ដែលសហការចូលរួមក្នុងកិច្ចការរៀបចំសណ្ដាប់ធ្នាប់នេះ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរមានរបៀបរៀបរយ ស័ក្ដិសមជាគោលដៅទេសចរណ៍សម្រាប់ពិភពលោក៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

មតិយោបល់