- 2020-03-12 03:48:21
- ព័ត៌មាន
ឌូតឺតេធ្វើតេស្ដរកមេរោគ Covid-19 ក្រោយរដ្ឋមន្ត្រីនិងសមាជិកព្រឹទ្ធសភាខ្លះបង្ខាំងខ្លួននៅដាច់ពីគេ
- 2020-03-12 03:48:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេធ្វើតេស្ដរកមេរោគ Covid-19 ក្រោយរដ្ឋមន្ត្រីនិងសមាជិកព្រឹទ្ធសភាខ្លះបង្ខាំងខ្លួននៅដាច់ពីគេ
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវឲ្យពេទ្យពិនិត្យរកវីរុសកូរ៉ូណានៅថ្ងៃព្រហស្បតិ៍ទី១២មីនា ក្រោយពីរដ្ឋមន្ត្រីរបស់លោក៣នាក់ និងសមាជិកព្រឹទ្ធសភា២នាក់ បាននិយាយថាពួកគេបានប៉ះពាល់អ្នកឆ្លងវីរុសនេះ។
ព្រឹទ្ធសមាជិក បុង ហ្គោ ដែលក៏ជាជំនួយការរបស់ប្រធានាធិបតី មិនបាននិយាយថាហេតុអ្វីបានជាលោកឌុយទែត សម្រេចចិត្តឲ្យគេពិនិត្យរកវីរុស ឬក៏ថាតើលោកក៏នឹងដាក់ខ្លួននៅដាច់ពីគេដែរឬយ៉ាងណាទេ។ ព័ត៌មាននេះបានលេចឮឡើងក្រោយពីក្រសួងសុខាភិបាលបានបញ្ជាក់អះអាងថាស្ត្រីវ័យ៦៧ឆ្នាំម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងម៉ានីល កាលពីថ្ងៃពុធទី១១មីនា ។គាត់ជាជនជាតិហ្វីលីពីនទី១ដែលស្លាប់ដោយវីរុសឬជំងឺកូវីដ១៩។ ការស្លាប់របស់គាត់នាំឲ្យហ្វីលីពីនមានអ្នកស្លាប់ដោយជំងឺឆ្លងនេះទី២។ អ្នកទេសចរចិនម្នាក់ដែលបានចូលមកហ្វីលីពីនបានស្លាប់ដោយកូវីដ១៩នៅក្នុងមន្ទីរពេទ្យរដ្ឋមួយនៅក្រុងម៉ានីលកាលពីខែមករា។ អ្នកកើតកូវីដ១៩នេះ ជាប្តីរបស់ស្ត្រីវ័យ៦៧ឆ្នាំដែលបានស្លាប់កាលពីថ្ងៃពុធ។ ពួកមន្ត្រីសុខាភិបាលបានឲ្យដឹងថា ប្តីប្រពន្ធនេះមិនបានចេញក្រៅហ្វីលីពីនទេនៅពេលថ្មីៗនេះ។អ្នកទាំង២ត្រូវបានពិនិត្យឃើញកូវីដ១៩កាលពីថ្ងៃពុធ។
ក្នុងពេលជាមួយគ្នា មន្ត្រីហ្វីលីពីនបាននិយាយថា ការប្រឈមនឹងវីរុសនេះមានកម្រិតខ្ពស់ ដោយមានឱកាសខ្ពស់ណាស់ថានរណាម្នាក់ក្រៅពីអ្នកត្រូវបានរកឃើញកន្លងមកមានផ្ទុកវីរុសនេះដែរ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកកាឡូស ដីមីនហ្កេស ក្នុងពេលជាមួយគ្នា បានអះអាងថាលោកក៏ដាក់ខ្លួននៅដាច់ពីគេដែរ បន្ទាប់ពីដឹងថាមនុស្សដែលលោកបានចាប់ដៃកាលពីសប្តាហ៍មុន មានផ្ទុកកូវីដ១៩។ចំណែករដ្ឋមន្ត្រីគមនាគមន៍និងលេខាធិការប្រតិបត្តិ ដែលជានាយសេនាធិការរបស់ប្រធានាធិបតី ក៏បានធ្វើតាម។ ដោយសាររដ្ឋមន្ត្រី៣រូបបង្ខាំងខ្លួននៅដាច់ពីគេ លោកឌុយទែត បានសម្រេចចិត្តលុបចោលដំណើរទៅកាន់កោះបូរ៉ាខេនៅថ្ងៃព្រហស្បតិ៍ទី១២មីនានេះ។លោកគ្រោងទៅទីនោះដើម្បីជំរុញវិស័យទេសចរណ៍។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ហ្វីលីពីនរកឃើញអ្នកឆ្លងកូវីដ១៩នេះចំនួន៤៩នាក់។តែនៅបរទេស ជនជាតិហ្វីលីពីនជិត១០០នាក់ត្រូវបានរកឃើញមានវីរុសនេះ។ មានករណីសង្ស័យមួយពាក់ព័ន្ធនឹងកូវីដ១៩ ដោយនាយកធំរបស់ក្រុមហ៊ុនស្រាបៀរ San Miguelរបស់ហ្វីលីពីន បានទៅបំពេញបេសកកម្មធុរកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង តែលោកបែរជាធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់សន្លប់លែងដឹងខ្លួននៅក្នុងមន្ទីរពេទ្យក្រុងប៉ារីស៕