• 2020-03-13 05:15:00
  • ព័ត៌មាន

រថយន្តពាក់ស្លាកលេខ ន.ប ស្របច្បាប់នៅទូទាំងប្រទេសមានតែជាង៤00គ្រឿងទេ

  • 2020-03-13 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នរថយន្តពាក់ស្លាកលេខ ន.ប ឬនរគបាល នៅទូទាំងប្រទេសកម្ពុជា ស្របច្បាប់ដែលបានអនុញ្ញាត និងទទួលស្គាល់ពីក្រសួងមហាផ្ទៃមានសរុប ៤៧៥គ្រឿង។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័ក ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានរបស់វេបសាយ sabay កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ម្សិលមិញក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ” នៅទីស្តីការគណៈរដ្ឋមន្រ្តី។

អ្នកនាំពាក្យក្រសួងរូបនេះបានបញ្ជាក់បន្តថា រថយន្តដែលពាក់ស្លាកលេខ ន.ប ទាំង​ ៤៧៥គ្រឿងនេះគឺជារថយន្តរបស់មន្ត្រីនគរបាលនៅក្រោមក្រសួងមហាផ្ទៃទាំងអស់ ហើយក្នុងចំណោមរថយន្តទាំងនោះមួយចំនួនជារថយន្តអត់ពន្ធ ដែលមន្ត្រីនរគបាល ទិញមកជិៈក្នុងតម្លៃថោក ហើយបានដាក់ស្នើសុំស្លាកលេខមកក្រសួង និងសុំអនុគ្រោះទៅសម្តេចក្រឡាហោម និងសម្តេចតេជោ ​ហ៊ុន ​សែន ដើម្បីសម្រេចឲ្យប្រើប្រាស់តាមចំនួនដែលកំណត់ខាងលើ។ តាមលិខិតស្នើសុំរបស់សម្តេចក្រឡាហោម សម្តេចតេជោក៏បានអនុញ្ញាតឲ្យរថយន្តទាំង ​៤៧៥គ្រឿងនោះប្រើស្លាកលេខ ន.ប ឬនរគបាល។

នាយឧត្តមសេនីយ៍ ខៀវ សុភ័ក ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ

នាយឧត្តមសេនីយ៍ ខៀវ សុភ័ក បន្ថែមថា ក្រោយពីបានសេចក្តីអនុញ្ញាតឲ្យប្រើស្លាកលេខ ន.ប ឬនរគបាលចំនួន ៤៧៥គ្រឿងរួចមក ក្រសួងមិនបានអនុញ្ញាតឲ្យមានរថយន្តផ្សេងទៀតពាក់ស្លាកលេខ ន.ប ឬនរគរបាលបន្ថែមទៀតនោះទេ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់