- 2020-03-13 08:47:03
- ព័ត៌មាន
រោងចក្រផលិតទឹកស្អាតបាក់ខែង តម្លៃជាង១៥០លានដុល្លារ នឹងចាប់ផ្ដើមសាងសងនៅខែឧសភា
- 2020-03-13 08:47:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រផលិតទឹកស្អាតបាក់ខែង តម្លៃជាង១៥០លានដុល្លារ នឹងចាប់ផ្ដើមសាងសងនៅខែឧសភា
ចន្លោះមិនឃើញ
រោងចក្រផលិតទឹកស្អាតបាក់ខែង តម្លៃជាង១៥០លានដុល្លារ នឹងចាប់ផ្ដើមសាងសងនៅខែឧសភា ឆ្នាំ២០២០ ខាងមុខ ដោយមានសមត្ថភាពផលិតបានទឹកស្អាត ១៩៥ពាន់ម៉ែត្រគីបក្នុង១ថ្ងៃ។ នេះបើតាមលោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
លោកបានបន្ថែមថា ក្រុមការងារកំពុងគូសប្លង់លំអិត តាមកម្មវិធីការងារនៃកិច្ចសន្យាសាងសង់ ខណៈការដ្ឋានកំពុងដំណើរការឈូសឆាយសម្អាត ត្រាស់សេ ចំណែកការបើកការដ្ឋានផ្លូវការ គ្រោងនឹងធ្វើក្នុងខែឧសភា។ គម្រោងសាងសង់រោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ អនុវត្ត ដោយក្រុមហ៊ុន Vinci Construction Grands Projets (VCGP) មកពីប្រទេសបារាំង កិច្ចសន្យាសាងសង់រយះពេលសាងសង់ ៣ ឆ្នាំ ៦ ខែ ។
តាមការព្យាករណ៍ បានបង្ហាញ តម្រូវការទឹកស្អាត នៅរាជធានីភ្នំពេញ នឹងមានរហូតដល់ជាង៩០០ពាន់ម៉ែត្រគីប ក្នុង១ថ្ងៃ នាឆ្នាំ២០២៥ និងជាង១លានម៉ែត្រគីបក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ សម្រាប់បម្រើសេចក្ដីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋប្រមាណ ៥៤០ពាន់គ្រួសារ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១គឺជាការអនុវត្តផែនការសកម្មភាពដំណាក់កាលទី២ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអនុវត្តផែនការសកម្មភាពដំណាក់កាលទី១ បានដោយជោគជ័យ ពោលគឺបានដាក់ឲ្យដំណើរការរោងចក្រចំការមន ដែលមានសមត្ថភាពផលិត ៥៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ នាខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ ជាគម្រោងសាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទី៤ហើយ បន្ទាប់ពីការដាក់ឲ្យដំណើរការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី១នា ឆ្នាំ២០១៣ និងជំហានទី២នាឆ្នាំ២០១៧ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន នាឆ្នាំ២០១៩ ដែលរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញខិតខំ ដើម្បីបានទឹកចែកចាយជូនប្រជាពលរដ្ឋ។
លោកបានឱ្យដឹងទៀតថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហាន ទី១ មិនទាន់បូកថវិកាបដិភាគ ខណៈហានទី២ ទឹកប្រាក់ ១០១ លាន ដុល្លារទៀត។ បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផលិតទឹកស្អាតបានប្រមាណ ៦២ម៉ឺនម៉ែត្រគីប ខណៈតម្រូវការមានរហូតដល់ទៅ ៧០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ បរិមាណទឹកស្អាត និងសមត្ថភាពផលិតរបស់រោងចក្រមានកម្រិតតិចជាងតម្រូវការប្រើប្រាស់ទើបបណ្ដាញឱ្យសម្ពាធទឹកចុះខ្សោយ។