
- អង្គារ, 17 មីនា 2020 03:35
- ព័ត៌មាន
បងប្អូនភ្លោះកាលពីក្មេងធាត់១០០គីឡូ ធំឡើងនាំគ្នាសម្រកទម្ងន់ សង្ហាឡើងតារាសុំខ្មាស
- អង្គារ, 17 មីនា 2020 03:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប្អូនភ្លោះកាលពីក្មេងធាត់១០០គីឡូ ធំឡើងនាំគ្នាសម្រកទម្ងន់ សង្ហាឡើងតារាសុំខ្មាស
កាលវិវដ្ដរបស់បងប្អូនប្រុសភ្លោះចិនមួយគូ ពីធាត់មកមានរាងស្គមស្អាតដូចម៉ូដែលបានធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលពួកគេសម្រកគីឡូបានសម្រេច។
ទោះបីជាកូនភ្លោះក្ដី ប៉ុន្តែមិនប្រាកដថាពួកគេមានអត្តចរិត ឬរូបសម្បត្តិដូចគ្នាទាំងស្រុងឡើយ ពោលកូនភ្លោះខ្លះមានចំណូលចិត្តខុសគ្នា ហើយរូបសម្បត្តិក៏ខុសគ្នាផងដែរ ដោយអាចដោយសារម្នាក់យកចិត្តទុកដាក់នឹងសម្រស់ និងម្នាក់ទៀតមិនរវីរវល់ពីរឿងនេះជាដើម។
យ៉ាងណាក្ដី ដោយឡែកបងប្អូនភ្លោះប្រុសមួយគូ មកពីទីក្រុងប៉េកាំងប្រទេសចិន មិនត្រឹមតែមានរូបសម្បត្តិដូចគ្នាបេះដាក់នោះទេ ថែមទាំងមានចំណូលចិត្តមិនខុសគ្នាផងដែរ។
ជាក់ស្ដែង កូនភ្លោះមួយគូកើតឆ្នាំ ១៩៩៣ ឈ្មោះ Wei Zi Wen និង Wei Zi Hao ដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យប៉េកាំង ដែលជាសកលវិទ្យាល័យលំដាប់នៅចិននោះ បានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងនៅពេលបង្ហើបថា ពួកគេធ្លាប់មានទំងន់ម្នាក់ៗ ជាង១០០គីឡូឯណោះ។
តាមនោះដែរ នៅពេលធាត់ ប្រុសស្អាតទាំង២ តែងត្រូវគេចំអក ឡកឡើយ ដែលធ្វើឲ្យពួកគេតូចចិត្តជាខ្លាំង។ ដោយហេតុនេះហើយ ទើបធ្វើឲ្យពួកគេសម្រេចថាត្រូវតែសម្រកគីឡូឲ្យទាល់តែបាន។ ជាលទ្ធផល ពួកគេបានស្រកអស់៤០គីឡូ និងបច្ចុប្បន្ន ពួកគេម្នាក់ៗមានតែទំងន់៦០ គីឡូប៉ុណ្ណោះ។ ជាមួយនឹងរូបសម្បត្តិស្រស់សង្ហាដូចបច្ចុប្បន្ន ប្រុសស្អាតទាំង២ មានអ្នកគាំទ្រជាង៤លាននាក់រៀងៗខ្លួន លើបណ្ដាញសង្គម ដែលធ្វើឲ្យពួកគេរកចំណូលបានជាច្រើនលើអ៊ីនធឺណិត៕
ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel