- 2020-03-18 01:29:28
- ព័ត៌មាន
ធូរស្រាលហើយ! អ្នកឆ្លង Covid-19 នៅកូរ៉េខាងត្បូង ធ្លាក់ក្រោម ១០០នាក់ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា
- 2020-03-18 01:29:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធូរស្រាលហើយ! អ្នកឆ្លង Covid-19 នៅកូរ៉េខាងត្បូង ធ្លាក់ក្រោម ១០០នាក់ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា
ចន្លោះមិនឃើញ
កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារទី១៧មីនា បានរាយការណ៍ការឆ្លងវីរុសកូរ៉ូណាចំនួន៨៤នាក់បន្ថែម ដែលនេះជាការឆ្លងក្រោមចំនួន១០០នាក់ដល់ថ្ងៃទី៣ជាប់គ្នា ចំពេលមានសេចក្តីសង្ឃឹមថា ការឆ្លងរាលដាល់កូវីដ១៩នៅកូរ៉េខាងត្បូងចាប់ផ្តើមធូរស្រាល។
តួលេខឆ្លងចុងក្រោយនេះទាបជាងឆ្ងាយពីការឆ្លងចំនួន៩០៩នាក់កាលពីថ្ងៃ២៩កុម្ភៈនិងនាំឲ្យអ្នកឆ្លងកូវីដ១៩សរុបនៅកូរ៉េខាងត្បូងកើនឡើងដល់៨.៣២០នាក់ ក្នុងនេះ ៨១នាក់បានស្លាប់និងអ្នកជំងឺ១.៤០១នាក់បានជាចេញពីមន្ទីរពេទ្យ៕