• 2020-03-18 08:54:53
  • ព័ត៌មាន

នាវីទេសចរណ៍​៥គ្រឿង​ត្រឡប់ចូលក្នុងទឹកដីកម្ពុជាវិញ ក្រោយវៀតណាមមិនអនុញ្ញាតឲ្យចូលចត

  • 2020-03-18 08:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្ដីពីនាវាទេសចរណ៍ ចំនួន ៥គ្រឿង ដែលប្រទេសវៀតណាមមិនអនុញ្ញាតឲ្យចូលចត នៅពេលនេះបានធ្វើដំណើរទៅកំពង់ផែ អន្តរជាតិភ្នំពេញ ដោយបានចាកចេញពីច្រកក្អមសំណរ កាលពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២០។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ថា នាវាទេសចរណ៏ចំនួន៥គ្រឿង សញ្ជាតិខ្មែរ ដែលអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យចូលចតដាក់អ្នកទេសចរណ៏។ ពេលទទួលបានគោលការណ៏ពីរាជរដ្ឋាភិបាលឱ្យត្រឡប់ចូលវិញ រដ្ឋបាលខេត្តបានសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអនុញ្ញាតអោយត្រឡប់ចូលក្នុងទឹកដីកម្ពុជាវិញ តាមច្រកទ្វាអន្តរជាតិក្អមសំណរ ស្ថិតនៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក ហើយសមត្ថកិច្ច មន្ទីរ_អង្គភាពជំនាញ និងគ្រូពេទ្យចត្តាឡីស័កចុះទៅដល់ទីតាំងច្រកទ្វាអន្តរជាតិក្អមសំណរ ដើម្បីធ្វើការសម្របសម្រួល និងត្រួតពិនិត្យលើស្ថានភាពសុខភាពអ្នកដំណើរក្នុងនាវាទាំងអស់យ៉ាងយកចិត្តទុកដាក់ខ្ពស់។

សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់