• 2020-03-20 01:55:50
  • ព័ត៌មាន

មកស្គាល់ ប្រទេសមួយមានអ្នកស្លាប់ដោយសារកូរ៉ូណា ច្រើនជាងគេបំផុតនៅ​អាស៊ីអាគ្នេយ៍

  • 2020-03-20 01:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឥណ្ឌូណេស៊ី​បាន​ប្រកាស​អំពី​មនុស្ស​ស្លាប់​ចំនួន​៦ នាក់​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែ​មីនា ដែលនាំឱ្យ​មាន​ចំនួន​អ្នកស្លាប់​កើន​ដល់ ២៥ នាក់​។

​នេះ​គឺជា​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បំផុត​អាស៊ីអាគ្នេយ៍​។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា​មាន​អ្នកស្លាប់​ថ្មី​ចំនួន​៥​នាក់​នៅ​ទីក្រុង​ហ្សា​ការតានិង​ម្នាក់​នៅ​ខេត្ត​ចាវ៉ា​កណ្តាល ។​ ​ទីក្រុង​ហ្សា​ការតា​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​គឺ ១៧​នាក់​។​ ​ករណី​ឆ្លង​ថ្មី​សរុប​ចំនួន​៨២​នាក់ ដែលនាំឱ្យ​មាន​ចំនួន​ករណី​ឆ្លង​សរុប​កើនឡើង​ដល់​៣០៩​នាក់​នៅ​ប្រទេស​នេះ​។ ​អ្នក​នាំ​ពាក្យ​នេះ បាន​និយាយថា មនុស្ស​១៥​នាក់​បាន​ជាសះស្បើយ និង​អាច​ចេញ​ពី​មន្ទីរពេទ្យ​៕

ប្រភព ៖ rasmeinews

មតិយោបល់