
- 2020-03-23 10:55:45
- ព័ត៌មាន
ដំណាំ១០មុខ ងាយស្រួលដាំដុះក្បែរផ្ទះ ហើយផ្គត់ផ្គង់តម្រូវការចាំបាច់ប្រចាំថ្ងៃ
- 2020-03-23 10:55:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណាំ១០មុខ ងាយស្រួលដាំដុះក្បែរផ្ទះ ហើយផ្គត់ផ្គង់តម្រូវការចាំបាច់ប្រចាំថ្ងៃ
ចន្លោះមិនឃើញ
ដំណាំរបស់ខ្មែរមានច្រើនប្រភេទ ហើយប្រជាជនអាចដាំដុះបាននៅក្បែរផ្ទះ ឬនៅចម្ការរបស់ខ្លួនអាស្រ័យទៅតាមទំហំដី។ ចំពោះដំណាំដែលមានការដាំដុះចាប់ពី ១០មុខឡើង គេឲ្យឈ្មោះថា ការដាំដុះដំណាំចម្រុះ។ នេះជាការបញ្ជាក់ពី លោក រស់ ម៉ៅ កសិករគំរូ នៅឃុំពពិល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវពីអង្គការសេដាក។
តើដំណាំអ្វីខ្លះដែលអាចដាំក្បែរផ្ទះ ហើយមានតម្រូវការចាំបាច់ប្រចាំថ្ងៃ? ដូចបានជម្រាបជូនអីចឹង ដំណាំមានច្រើនប្រភេទនៅកម្ពុជា ប៉ុន្ដែថ្ងៃនេះ Sabay សូមណែនាំដំណាំតែ ១០មុខប៉ុណ្ណោះ ងាយស្រួលដាំ ហើយមានតម្រូវការចាំបាច់ប្រចាំថ្ងៃ ។ ប្រសិនបើប្រិយមិត្ត មានចន្លោះអាចដាំដំណាំទាំងនេះ គឺកាត់បន្ថយការចំណាយលុយទិញផង និងចំណេញសុខភាព ព្រោះរបស់ដាំដុះដោយខ្លួនឯងច្បាស់ណាស់ មិនប្រើប្រាស់ថ្នាំគីមីពុល។ ខាងក្រោមនេះ គឺជាដំណាំ ១០មុខ ដែលប្រិយមិត្តមិនគួររំលង ដែលត្រូវការចាំបាច់ប្រចាំថ្ងៃ៖
១. ស្ពៃក្រញាញ់៖ ស្ពៃនេះជាដំណាំអាចដាំដុះបានគ្រប់រដូវ តែកសិករខ្មែរយើងនិយមដាំដុះច្រើន និងល្អបំផុត គឺនៅរដូវរំហើយ ចាប់ពីខែតុលា រហូតដល់ ខែធ្នូ។ ស្ពៃក្រញាញ់គេច្រើនយកវាទៅធ្វើម្ហូប ដូចជា ស្ងោរ ឆា ឬធ្វើជាអន្លក់ស្រស់ ជាដើម។ ប្រភព៖ វាយោ។
២. ស្ពៃចង្កឹះ៖ ស្ពៃនេះជាដំណាំមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជាច្រើន ដែលយើងអាចនិយមដាំព្រោះវាជាបន្លែសាមញ្ញមួយ ប្រើប្រាស់ក្នុងការធ្វើម្ហូបអាហារច្រើនមុខ ដូចជាស្ល ស្ងោ ឆា ជាដើម។ នៅរដូវត្រជាក់ បន្លែប្រភេទនេះ លូតលាស់បានល្អជាងរដូវក្ដៅ និងពុំសូមានសត្វល្អិតស៊ីបំផ្លាញទៀត។ ប្រភព៖ វាយោ។
៣. ស្ពៃក្ដោប៖ ស្ពៃក្ដោបជាប្រភេទដំណាំដែលត្រូវការទឹកច្រើនដើម្បីស្រោចស្រព ហើយត្រូវមានការថែទាំងឲ្យបានជាប្រចាំទើបវាផ្ដល់ផលបានល្អ។ ដំណាំនេះត្រូវចំណាយពេលពី ៣ខែកន្លះទៅជាង ៥ខែក្នុង១រដូវ ទើបពួកគាត់ទទួលបានផល ហើយមានផ្ទៃដីតូចល្មមក៏អាចដាំដុះបានដែរ។ ប្រភព៖ RFA។
៤. ស្ពៃខៀវ៖ ស្ពៃខៀវ ឬស្ពៃខ្មៅ ជាប្រភេទបន្លែបៃតងមួយប្រភេទដែលច្រើនដុះតាមបែបធម្មជាតិនៅតំបន់ដីសើម ឬដីជាប់មាត់បឹង ត្រពាំងជាដើម។ ឯកសារស្រាវជ្រាវផ្នែកកសិកម្មបានបង្ហាញថា ពូជស្ពៃខៀវមានប្រភពមកពីទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអាហ្វ្រិក។ ស្ពៃខៀវជាដំណាំដែលពេញនិយមដាំជាងគេ គឺនៅភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសចិន បានដាំស្ពៃច្រើន ហើយក៏បានរីករាលដាលការដាំដុះស្ពៃខៀវទូទាំងទ្វីបអាស៊ី។ ស្ពៃខៀវ ឬស្ពៃខ្មៅ គឺជាប្រភេទបន្លែស្លឹកមួយប្រភេទក្នុងចំណោមបន្លែស្ពៃជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋកម្ពុជា បរិភោគដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ ហេតុនេះហើយ ស្ពៃខៀវត្រូវបានគេជួញដូរ និងដាំដុះច្រើននៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។ ប្រភព៖ RFA។
៥. ជីពងទាកូន៖ ជីពងទាកូន ឬហៅថា ជីមហោ។ ជីនេះ ពេលដាំរយៈពេល១ខែ យើងអាចប្រមូលផលបាន និងអាចប្រមូលផលបាន៥លើក ទើបដាំសាជាថ្មីឡើងវិញ។ ប្រភព៖ វាយោ។
៦. ស្លឹកគ្រៃ៖ ស្លឹកគ្រៃ គឺជាដំណាំមួយប្រភេទដែលគេត្រូវការវាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ ដំណាំនេះងាយស្រួលដាំ គឺអាចដាំដុះជុំវិញផ្ទះបាន ដោយមិនចាំបាច់មានដីធំ គឺអាចដាំក្នុងឡាំងស្នោ ឬថូផ្សេងក៏បាន។ រីឯទិន្នផលវិញ ស្លឹកគ្រៃអាយុ ៦ខែឡើងគឺអាចប្រមូលផលបានហើយ។
៧. ស្លឹកខ្ទឹម៖ ខ្ទឹម គឺជាដំណាំមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ ដោយឡែកស្លឹកខ្ទឹមវិញ ប្រជាជនខ្មែរនិយមប្រើដើម្បីបន្ថែមក្លិន និងសម្រស់ក្នុងអាហារផ្សេងៗឲ្យមានសោភណភាពគួរជាទីគយគន់។ ប្រភព៖ RFA
៨. ជីរណា៖ ជីរណារជាប្រភេទបន្លែកំពុងជាទីពេញនិយមបរិភោគរបស់ប្រជាពរដ្ឋខ្មែរប្រើប្រាស់ នៅតាមភោជនីយដ្ឋាន ហាងលក់គុយទាវ នំបុ័ងប៉ាតេមួយចំនួន ជាពិសេសនៅតាមហាងលក់គ្រឿងក្លែម គេសង្កេតឃើញជីរណារត្រូវបានគេដាក់នៅក្នុងចាន ឬកញ្ច្រែញជ័រតូចៗលាយឡំជាមួយបន្លែជាច្រើនមុខទៀតយកទៅផ្ទប់ជាមួយសាច់គោអំាង ឬលាយជាគ្រឿងម្ហូបទៀតដូចជា សម្លស្ងោរជ្រក់ជាដើម។
៩. ជីវ៉ាន់ស៊ុយ៖ ជីប្រភេទនេះ មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ លើសពីនេះ វាក៏ត្រូវបានគេប្រើប្រាស់ដើម្បីបន្ថែមក្លិន និងសម្រស់ បង្កើនសោភ័ណភាពក្នុងអាហារ។ ជីវ៉ាន់ស៊ុយ មាន២ប្រភេទ គឺពូជស្លឹកឆែកធំៗ និងពូជស្លឹកឆែកតូចៗល្មម។ ចំណែកឯពូជដែលនិយមក្នុងទីផ្សារកម្ពុជាគឺពូជ ស្លឹកឆែកធំៗ។ ជីវ៉ាន់ស៊ុយ គឺជាដំណាំដែលអាចដាំបានគ្រប់រដូវ ចំណាយដើមទុនតិច និងប្រើទឹកតិច។ ប្រភព៖ Vayo។
១០. ត្រកួន៖ ត្រកួនជារុក្ខជាតិត្រូវការពន្លឺថ្ងៃ និងទឹកគ្រប់គ្រាន់។ វាអាចដុះលូតលាស់លើដីគ្រប់ប្រភេទ ជាពិសេសដីល្បាយខ្សាច់ ដែលមានជីវជាតិ។ ដំណាំត្រកួនគឺងាយស្រួលដាំ ដែលអាចដាំវាបានគ្រប់រដូវ ទាំងនៅលើដី និងក្នុង។
តើនៅមានដំណាំអ្វីខ្លះទៀតដែលចាំបាច់ ប្រិយមិត្តដែលដឹងអាច ផ្ដល់ជាយោបល់បន្ថែមណា៎ !
ឥឡូវនេះប្រិយមិត្ត អាចរកទិញត្រី សាច់ បន្លែ និងផ្លែឈើសុទ្ធ១០០% បាននៅផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ស្ថិតនៅជាន់ផ្ទាល់ដី នៃផ្សារទំនើបអូឡាំព្យាក្បែរស្តុបនាងគង្ហីង ក្នុងខណ្ឌ៧ មករា។ សម្រាប់សេវាកម្មកុម្ម៉ង់ និងដឹកជញ្ជូនកសិផលធម្មជាតិដល់ផ្ទះដោយឥតគិតថ្លៃ អាចទាក់តាមទូរស័ព្ទលេខ៖ ០១១ ៤៤៤ ៤៤៤៕