• 2020-03-24 02:13:46
  • ព័ត៌មាន

គ្រូពេទ្យបារាំង ៥នាក់ បានស្លាប់ហើយដោយសារឆ្លងមេរោគ Covid-19

  • 2020-03-24 02:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេទ្យ​បារាំង​ចំនួន ៤​នាក់​ទៀត បាន​ស្លាប់​ហើយ​ក្រោយ​ពេល​ដែល​ឆ្លង​មេរោគ​កូរ៉ូណាវីរុស នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៅ​ថ្ងៃ​អង្គារ។

ពេទ្យ​ម្នាក់​ដែល​មាន​វ័យ ៦៦​ឆ្នាំ​នៅ​ក្នុង​ទីក្រុង Mulhouse ជិត​ព្រំ​ប្រទល់​ប្រទេស​ស្វីស និង​អាល្លឺម៉ង់ បាន​ឆ្លង​ជំងឺ​នេះ​ដំបូង​ពី​អ្នក​ជំងឺ​ម្នាក់​ក្រោយ​ពេល​ព្រឹក្សា​យោបល់។ ចំណែក​ឯ​ពេទ្យ​វ័យ ៦០​ឆ្នាំ​ម្នាក់​ទៀត​ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ Saint-Avold ជិត​ទីក្រុង Metz។ ក្រៅ​ពី​នេះ គ្រូ​ពេទ្យ​ពីរ​នាក់​ផ្សេង​ទៀត​ដែល​បាន​ស្លាប់ មាន​ម្នាក់​អាយុ ៧០ឆ្នាំ​នៅ​ភាគ​ខាង​កើត​ទីក្រុង Colmar និង ៦៨​ឆ្នាំ​ម្នាក់​នៅ​ទីក្រុង Trevenans។ ការ​រាយការណ៍​ពី​គ្រូ​ពេទ្យ​ដែល​ស្លាប់​ទាំង ៤​នាក់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​គ្រូ​ពេទ្យ​ដំបូង​គេ​បាន​ស្លាប់​នៅ Oise ដែល​ជា​តំបន់​រង​គ្រោះ​ខ្លាំង​ដោយ​ការ​ឆ្លង​រាលដាល។

គួរ​បញ្ជាក់​ថា បើ​គិត​មក​ទល់​ពេល​នេះ គ្រូ​ពេទ្យ​សរុប​ចំនួន ៥​នាក់​ហើយ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​បារាំង ក្រោយ​ពេល​ដែល​ឆ្លង​មេរោគ Covid-19 ខណៈ​ដែល​ការ​ព្រួយ​បារម្ភ​កាន់​តែ​កើន​ឡើង​សម្រាប់​ក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់