- 2020-03-29 06:22:08
- ព័ត៌មាន
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លង Covid-19 ចំនួន១៤៣នាក់ទៀត ធ្វើឱ្យអ្នកឆ្លងសរុប១៣៨៨នាក់
- 2020-03-29 06:22:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លង Covid-19 ចំនួន១៤៣នាក់ទៀត ធ្វើឱ្យអ្នកឆ្លងសរុប១៣៨៨នាក់
ចន្លោះមិនឃើញ
នៅថ្ងៃអាទិត្យនេះ ប្រទេសថៃបានចុះផ្សាយថាខ្លួនរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន១៤៣នាក់ទៀត ក្នុងនោះមានអ្នកស្លាប់ម្នាក់ផងដែរ ។
ចំនួនបន្ថែម១៤៣នាក់ទៀតនេះ បានធ្វើឱ្យថៃមានអ្នកឆ្លងសរុប១៣៨៨នាក់ហើយ។ ខណៈដែលអ្នកស្លាប់វិញ ឈានដល់៧នាក់។ អ្នកដែលស្លាប់នោះ គឺបុរសវ័យ៦៨ឆ្នាំមកពី Nonthaburi ដែលឆ្លងមេរោគ ដោយសារតែបានទៅទស្សនាសង្វៀនប្រដាល់ Lumpinee Boxing Stadium។ សង្វៀនប្រដាល់មួយនេះ មានករណីឆ្លងច្រើនមែនទែន ហើយថ្ងៃប្រកួតចុងក្រោយនោះ មានមនុស្ស២៥០០នាក់បានចូលរួមទស្សនា។
ថៃ បានដាក់ប្រទេសក្នុងគ្រាអាសន្នទៅហើយ ខណៈដែលរដ្ឋបាលប្រទេសនេះកំពុងស្វែងរកវិធីបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងមេរោគ Covid-19 នេះបន្ដទៅទៀត៕