• 2020-03-29 08:30:24
  • ព័ត៌មាន

លោក Abe ​ថា​ជប៉ុនយកថ្នាំ Avigan ​ជា​ថ្នាំ​ព្យាបាល​មេរោគ Covid-19 ​

  • 2020-03-29 08:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Shinzo Abe ​នា​យក​រដ្ឋ​មន្ត្រី​ជប៉ុន ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ថា ​រដ្ឋបាល​របស់​លោក​នឹង​កែច្នៃ​ដើម្បី​យក​ថ្នាំ Avigan ​ជា​ថ្នាំ​ដើម្បី​ព្យាបាល​មេរោគ Covid-19 ​តែ​ម្ដង។

​រំលឹក​ថា​កាល​ពី​ពេល​កន្លង​ទៅ ​ចិន​ក៏​បាន​ទទួល​ស្គាល់​ថា​ថ្នាំ Avigan ​របស់​ជប៉ុន​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មេរោគ Covid-19 ​ផង​ដែរ។ ​ខណៈ​ដែល​ប្រទេស​ជប៉ុន​ផ្ទាល់​ក៏​គិត​ដូច​គ្នា។ ​លោក Abe ​បាន​និយាយ​បន្ថែម​ថា ​រដ្ឋបាល​របស់​លោក ​នឹង​ត្រៀម​ប្រកាស​យក​ថ្នាំ​ប្រភេទ Avigan ​នេះ ជា​ថ្នាំ​ដើម្បី​ព្យាបាល​មេរោគ​នេះ​តែ​ម្ដង។

រំលឹក​ថា​ជប៉ុន​ជា​ប្រទេស​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​នៅ​កម្រិត​ទាប​នៅ​ឡើយ ​ហើយ​រដ្ឋ​ក៏​មិន​ទាន់​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ផង​ដែរ។ ​តែ​ដោយសារ​តែ​មាន​មតិ​ជា​ច្រើន​ស្នើ​សុំ​ឱ្យ​លោក​ពេល​ការ​ប្រកួត​អូឡាំពិក​ក្នុង​ប្រទេស​ជប៉ុន ទើប​បាន​ជា​ព្រឹត្តិការណ៍​ធំ​លំដាប់​ពិភព​លោក​នេះ​បាន​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ​ហើយ៕

ប្រភព៖ Asia.Nikkei អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់