• 2020-03-29 15:13:00
  • ព័ត៌មាន

ក្ដៅៗ! ផ្ទុះយន្ដហោះហ្វីលីពីនប្រើសម្រាប់ប្រយុទ្ធ Covid-19 សម្លាប់មនុស្ស ៨នាក់

  • 2020-03-29 15:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​មួយ​គ្រឿង​ដែល​ត្រូវ​បាន​ធ្វើ​ប្រាស់​ដោយ​នាយកដ្ឋាន​សុខាភិបាល​ហ្វីលីពីន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 បាន​ឆាបឆេះ​ជា​អណ្ដាត​ភ្លើង​នៅ​ពេល​ហោះ​ចេញ​ពី​ព្រលានយន្ដហោះ​ទី​ក្រុង​ម៉ានីឡា​ប្រទេស​នៅ​យប់​ថ្ងៃ​អាតិត្យ​នេះ។

យោង​តាម​របាយការណ៍​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍ដ៏​រន្ធត់នេះ កើតឡើង​នៅ​វេលោម៉ោងប្រមាណ ៨យប់ថ្ងៃអាទិត្យ ដោយ​នៅលើ​យន្ដហោះ​នេះ​មាន​មនុស្ស ៨​នាក់​ដែល​រួម​មាន​អ្នក​បើក​យន្ដហោះ, បុគ្គលិក ៣​នាក់, ដុកទ័រ​ម្នាក់, គិលានុបដ្ឋាយិកា​ម្នាក់ និង​អ្នក​ដំណើរ​ជនជាតិ​កាណាដា និង​អាមេរិក ២នាក់។ យន្ដហោះ​នេះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Haneda ប្រទេស​ជប៉ុន ប៉ុន្តែ​នៅ​ពេល​កើតហេតុ​យន្ដហោះ​បាន​ផ្ទុះ​ឆាបឆេះ​ជា​អណ្ដាត​ភ្លើង​នៅ​ចុង​ផ្លូវ​រត់​នៃ​ព្រលាន​យន្ដហោះ​អន្ដរជាតិ Ninoy Aquino។ យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អាជ្ញាធរ​អាកាស​យានដ្ឋាន​ឲ្យ​ដឹង​ថា "ជាអកុសលគ្មានអ្នកដំណើរណាម្នាក់បានរួចផុត​ជីវិត​ពីគ្រោះថ្នាក់នោះទេ។” យ៉ាងណាមិញ គេ​នៅ​មិនទាន់​ដឹងថា អ្នក​ដំណើរ​ក្នុង​យន្ដហោះ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​វីរុស​នៅ​ជប៉ុន​ឬ​យ៉ាងណា​នោះ​ទេ។

ក្រោយ​កើតហេតុ ផ្លូវ​រត់​ក្នុង​ព្រលាន​យន្ដហោះ​ខាង​លើ ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន ហើយ​អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​យន្ដហោះ​ផ្ទុះ​បន្ដ​ទៀត៕

ប្រភព៖ nytimes ប្រែសម្រួល ៖ Seven

មតិយោបល់