• 2020-03-30 08:11:31
  • ព័ត៌មាន

សម្តេចតេជោ៖ អ្នកមកពីថៃ គួរសរសេរដាក់មុខផ្ទះថា ទើបមកពីថៃ

  • 2020-03-30 08:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យពលករខ្មែរ ដែលទើបមកពីថៃ សរសេរអក្សរដាក់នៅមុខផ្ទះ ឲ្យគេបានដឹងថា ទើបមកពីថៃ។ សម្តេច យល់ថា វិធីសាមញ្ញនេះ អាចទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ ទៅអ្នកដទៃ ក្នុងករណីអ្នកទើបមកពីថៃនោះ មានជំងឺកូវីដ-១៩។

ក្នុងសន្និសីទកាសែតនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ « អ្នកដែលមានកូនមកពីថៃ គួរសរសេរអក្សរនៅមុខផ្ទះតែម្តងថា ខ្ញុំ ទើបនឹងមានកូនមកពីប្រទេសថៃ ...ខ្ញុំលើកទឹកចិត្តឲ្យធ្វើបែបនេះពេលប្រជាពលរដ្ឋទើបមកពីថៃ...»

ប្រមុខរដ្ឋាភិបាល អះអាងថា មកដល់ពេលនេះ មានពលករខ្មែរជាង៥ម៉ឺននាក់ហើយ ដែលទើបមកពីថៃ។ ប្រមុខរដ្ឋាភិបាល បានជំរុញឲ្យពួកគេ នៅដាច់ដោយឡែក ពីសមាជិកគ្រួសារយៈពេល១៤ថ្ងៃសិន។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់