• 2020-03-31 06:11:51
  • ព័ត៌មាន

រំភើបចិត្ត! ទិដ្ឋភាពអ្នកជំងឺចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយពី Covid-19

  • 2020-03-31 06:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គណកម្មការ​សុខាភិបាល​ជាតិ​ចិន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ​ចំនួន​អ្នក​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាស្បើយ​សរុប​មាន ៧៦ ០៥២​នាក់។ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ អ្នក​ជំងឺ​សរុប ២៨២​នាក់​បន្ថែម​ទៀត ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្រោយ​ព្យាបាល​ជា​សះស្បើយ​ពី​វីរុស​កូរ៉ូណា​នៅ​ចិន​ដី​គោក។ គ្មាន​ករណី​ថ្មី​ណា​មួយ​នៃ​ជំងឺ​ឆ្លង Covid-19 ត្រូវ​បាន​រាយការណ៍​នោះ​ទេ​នៅ​ក្នុង​ទីក្រុង​វូហាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ បើ​ទោះ​បី​ជា​នេះ​ជា​កន្លែង​ដែល​ផ្ទុះ​វីរុស​ឡើង​ដំបូង​ក្ដី​នៅ​ក្នុង​ខេត្ត Hubei។ គណៈកម្មការសុខាភិបាលហ៊ូប៉ីដែលក្នុងនោះវូហាន់ជារដ្ឋធានីបាននិយាយកាលពីថ្ងៃសុក្រថា ខេត្តក៏បានចុះបញ្ជី ០ ករណីថ្មីនៃជំងឺ​កូរ៉ូណានៅថ្ងៃព្រហស្បតិ៍។ សកម្មភាព​ជា​ច្រើន​ក្នុង​ទីក្រុង​បាន​ចាប់​ផ្ដើម​ឡើង​វិញ ដោយ​គេ​មើល​ឃើញ​ថា​ចរាចរ​ចាប់​ផ្ដើម​កើន​ឡើង ខណៈ​ដែល​ហាង​ទំនិញ និង​រោង​ចក្រ​មួយ​ចំនួន ក៏​ចាប់​ផ្ដើម​បើក​ឡើង​វិញ​ផង​ដែរ ក្រោយ​ពេល​ដែល​ក្រុង​នេះ​ត្រូវ​បាន​បិទ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង។ គិតមកត្រឹមថ្ងៃអង្គារនេះ ចំនួន​អ្នក​ឆ្លង​សរុប​ដែល​ត្រូវ​បាន​រាយការណ៍​មាន ៨១ ៥១៨​ករណី ដោយ​ក្នុង​នោះ ៣ ៣០៥​នាក់​បាន​ស្លាប់​ដោយ​សារ Covid-19៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពអ្នកជំងឺចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយពី Covid-19 ៖

អត្ថបទ ៖ Seven

មតិយោបល់