• 2020-04-01 12:35:24
  • ព័ត៌មាន

សម្ដេច​តេជោហ៊ុន សែន​បរិច្ចាគ​ប្រាក់​ខែ​ចំនួន ៧ខែ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កូវីដ

  • 2020-04-01 12:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ​ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ពី​ការ​បរិច្ចាគ​ប្រាក់​ខែ​ចំនួន ៧ខែ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

ក្នុង​សារ​លិខិត​ជំរាបជូន​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធ​មុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្ដម​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល សម្ដេច​បាន​បញ្ជាក់​ពី​ជូន​ប្រាក់​បៀវត្ស​ចំនួន ៧ខែ ចាប់​ពី​ខែ​មីនា រហូត​ដល់​ខែ​កញ្ញា ដោយ​សមានចិត្ត​ស្ម័គ្រចិត្ត។

ខាង​ក្រោម​នេះ​ជា​លិខិត​ផ្លូវការ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់