• 2020-04-02 09:21:27
  • ព័ត៌មាន

ក្រសួងអប់រំប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសដោយសារ Covid19

  • 2020-04-02 09:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងដឹងហើយថា ជារៀងរាល់ឆ្នាំក្រសួងអប់រំយុវជននិងកីឡា តែងតែបានរៀបចំអោយមានការប្រឡងប្រណាំងជ្រើសរើសសិស្សពូកែយ៉ាងសម្រិតសម្រាំងបំផុតនៅទូទាំងប្រទេសទៅលើមុខវិជ្ជា គណិតវិទ្យា​ អក្សរសាស្រ្តខ្មែរ និងរូវវិទ្យា ដែលមានកម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២ ។

ដោយឡែកនៅក្នុង ឆ្នាំ២០២០នេះ ដោយសារតែមានបញ្ហាការរាតត្បាតនៃជំងឺកូវិដ១៩នៅទូទាំងពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា និងដើម្បីឲ្យស្របតាមប្រសាសន៏របស់រាជរដ្ឋាភិបាល ក្រសួងអប់រំយុវជននិងកីឡា សម្រេចផ្អាកការរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដែលគ្រោងនិងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២០ខែមេសាឆ្នាំ២០២០ នៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់