- 2020-04-03 09:32:39
- ព័ត៌មាន
រូបសំណាកគោបូរៈទី៥ តម្លៃជាង១០ម៉ឺនដុល្លារនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោយចូលឆ្នាំថ្មី
- 2020-04-03 09:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបសំណាកគោបូរៈទី៥ តម្លៃជាង១០ម៉ឺនដុល្លារនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោយចូលឆ្នាំថ្មី
ចន្លោះមិនឃើញ
ការសាងសង់រូបសំណាក់គោបូរៈទី៥ ដែលជានិមិត្តរូបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់បុព្វបុរសខ្មែរនៅលើ រង្វង់មូលស្រអែមខេត្តព្រះវិហារនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោយចូលឆ្នាំថ្មី ខណៈគម្រោងទាំងមូលមកដល់ពេលនេះសម្រេចបាន៩០%ហើយ។ នេះបើតាមលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
លោកបានឱ្យដឹងថា គម្រោងសាងសង់អាចរួចរាល់មុនបុណ្យចូលឆ្នាំថ្មី តែការសម្ពោធដាក់ឱ្យប្រើប្រាស់ទំនងជាត្រូវធ្វើរហូតដល់ក្រោយចូលឆ្នាំខ្មែរ ខណៈវឌ្ឍនភាព នៃការសាងសង់រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារសម្រេចបាន ៩០%។ រង្វង់មូលស្រអែម បានធ្វើពិធីបែបសាសនា ក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ។
“ការងារសាងសង់នៅសេសសល់តិចតូចទេ ដូចជាដាំស្មៅ ដាំផ្កា និងភ្លើងបំភ្លឺ ហើយសង្ឃឹមថានឹងអាចរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ តែពិធីសម្ពោធផ្លូវការអាចក្រោយចូលឆ្នាំខ្មែរ”។ លោក លាងទ្រី បន្ថែម។
លោកបានឱ្យដឹងទៀតថា ការសង់រង្វង់មូលនេះក្នុងគោលបំណងកែលំអសោភ័ណភាពទីប្រជុំជនមួយនេះឲ្យកាន់តែស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅកម្សាន្តនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារកាន់តែច្រើនឡើង ។ នេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវភ្លោះ និង បុស្បុកលោកតាសួង ដែលមាន លោក អ៊ុន ចាន់ដា ជាអតីតអភិបាលខេត្តផ្ដួចផ្ដើមនាពេលកន្លងមក។ ចំពោះខ្ទង់ចំណាយសាងសង់រង្វង់មូលនេះមានប្រមាណជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានមកពីការចូលរួមរបស់សប្បុរសជនសុទ្ធសាធ ដោយមិនមានការចំណាយថវិការដ្ឋឡើយ។
ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវ ក្នុងការសាងសង់ទាំងស្រុង ក្នុងនោះសាងសង់លើរង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥%នៃតួ ប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អយ៉ាងស្រស់ស្អាតផងដែរ។ នេះបើតាមលោក សំ លាងទ្រី៕