• 2020-04-06 05:08:25
  • ព័ត៌មាន

តៃកុងឡានដែលដឹកមនុស្សលើស១០នាក់ ត្រូវអនុវត្ត៥ចំណុចដើម្បីការពារកូវិដ១៩

  • 2020-04-06 05:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យចូលឆ្នាំខ្មែរកាន់តែជិតមកដល់នាពេលខាងមុខនេះ ដោយសារតែឆ្នាំនេះវីរ៉ុសកូវិដ១៩កំពុងរាតត្បាតជាសកលនិងនៅក្នុងប្រទេសកម្ពុជាផងនោះ ក្រសួងសុខាភិបាលបានចាត់វិធានការមួយចំនួន​ទៅដល់ម្ចាស់រថយន្ត និងអ្នកធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០នាក់ ។

វិធានការទាំងនោះរួមមាន៖

  • បើក​បង្អួច​រថយន្ត ឱ្យខ្យល់​ចេញ-ចូល (ដោយមិន​ប្រើម៉ាស៊ីនត្រជាក់)

  • លើកទឹកចិត្ត​ឱ្យអ្នកដំណើរ​ពាក់ម៉ាស់ ឬក្រម៉ា​ខ្ទប់មាត់ ច្រមុះ ដើម្បីជៀសវាង​ការចម្លង​ជាយថាហេតុ​នៃ​វីរុស​ផ្តាសាយ​ផ្សេងៗ រួមទាំង​កូវីដ១៩ផងដែរ

  • ត្រូវ​សម្អាត​រថយន្ត​ជាប្រចាំ​ដោយ​ប្រើទឹកសាប៊ូ និង​ជូតអាល់កុល តាមធ្នាក់កៅអី

  • ម្ចាស់​រថយន្ត​ត្រូវមាន​ទឹកអាល់កុល ឬជែលអាល់កុល ឱ្យអ្នកដំណើរ​លាងដៃ ពេលឡើងលើ​រថយន្ត

  • ចំពោះ​អ្នកបើកបរ​រថយន្តទាំងនោះ បើមានរោគសញ្ញា ដូចជាផ្តាសាយ ត្រូវផ្អាកការបើកបរ​ជាបណ្តោះអាសន្ន​ រួច​អញ្ជើញ​ទៅមន្ទីរពេទ្យ​សាធារណៈ ដើម្បីត្រួតពិនិត្យ​សុខភាព៕

សូមមើលសេចក្តីជូនដំណឹងខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់