- 2020-04-07 08:26:45
- ព័ត៌មាន
ដំណឹងល្អ! គ្រួសារខ្មែរនៅកូរ៉េ ដែលឆ្លងកូវីដ១៩ គឺព្យាបាលជាសះស្បើយ ១នាក់ និងតេស្តអវិជ្ជមាន ២នាក់
- 2020-04-07 08:26:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! គ្រួសារខ្មែរនៅកូរ៉េ ដែលឆ្លងកូវីដ១៩ គឺព្យាបាលជាសះស្បើយ ១នាក់ និងតេស្តអវិជ្ជមាន ២នាក់
ចន្លោះមិនឃើញ
គ្រួសារមួយដែលត្រូវរកឃើញថាបានឆ្លងជំងឺកូវីដ១៩ ត្រូវបានរាយការណ៌មកថា បុរសជាប្តីត្រូវបានព្យាបាលជាសះស្បើយ ឬឯប្រពន្ធ និង កូនស្រី ត្រូវបានរកឃើញតេស្តអវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការបង្ហោះសារ របស់លោក ឡុង ឌីម៉ុង ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េត្បូង បានឲ្យដឹងនៅរសៀលថ្ងៃទី ៧ ខែមេសា ២០២០នេះ។
លោក ឡុង ឌីម៉ង់ បានអោយដឹងទៀតថា គ្រួសារខ្មែរមានសមាជិក៤នាក់ ដែលរកឃើញថា មានកូវីដ១៩ នៅក្នុងប្រទេសកូរ៉េ ឥលូវនេះគឺបុរសជាប្តីត្រូវបានព្យាបាលជាសះស្បើយហើយ ចំណែកប្រពន្ធ និង កូន គឺត្រូវបានតេស្តលើកទី២ឃើញថាអវិជ្ជមានកូវីដ១៩ បន្ទាប់ពីការដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចំណែកឯសមាជិករបស់ពួកគាត់ម្នាក់ទៀតដែលជាទារកអាយុ៣ខែ នៅមានតេស្តវិជ្ជមាននៅឡើយ។
គួរបញ្ជាក់ដែរថា ស្ត្រីជាម្តាយ និង ក្មេងស្រី ត្រូវរង់ចាំការធ្វើតេស្តបញ្ជាក់ចុងក្រោយ២ដងទៀត ប្រសិនបើលទ្ធផលអវិជ្ជមាន ស្រីជាម្តាយគឺអាចទៅផ្ទះបាន ប៉ុន្តែក្មេងស្រីត្រូវនៅជាមួយទារក៣ខែ ដែលជាប្អូនរបស់នាងរហូតជាសះស្បើយ៕
ប្រភព ៖ ហ្វេសប៊ុកផ្លូវការឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង