• 2020-04-07 09:33:14
  • ព័ត៌មាន

មក​ដឹង​ពី​មូលហេតុ ដែល​កម្ពុជា​មិន​ទទួល​ស្គាល់​ដែនដី​កូសូវ៉ូ

  • 2020-04-07 09:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ៩៦ទៀត នៃ​សមាជិក​អង្គការ​សហប្រជាជាតិ ដែល​មិន​ទទួល​ស្គាល់​ការ​ប្រកាស​ឯករាជ្យ​របស់​ដែនដី​កូសូវ៉ូ​ឡើយ។

បើ​តាម​ការ​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី៧ ខែ​មេសា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា​មិន​គាំទ្រ​ ឬ លើក​ទឹកចិត្ត​ដាច់​ខាត ចំពោះ​ការ​បំបែក​រដ្ឋ​។

រូបថត៖ ទំព័រផ្លូវការ​របស់​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន

សម្ដេច​តេជោ​ក៏​បាន​បញ្ជាក់​ថា កម្ពុជា​រាប់​អាន​គ្រប់​រដ្ឋ​ទាំង​អស់ លើកលែង​ករណី​ក្រុម​ភេរវកម្ម និង​ដែនដី​មួយ​ចំនួន ដែល​បំបែក​រដ្ឋ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រទេស​កម្ពុជា​មិន​យក​នរណា​មួយ​ធ្វើ​ជា​សត្រូវ​ឡើយ ទោះបី​ជា​កម្ពុជា​មិន​ទទួល​ស្គាល់​ក្ដី។

កូសូវ៉ូ​ជា​ដែនដី​មួយ ដែល​មាន​ប្រជាជន​ធំៗ​ ២ក្រុម​គឺ ជនជាតិ​កូសូវ៉ូ​អាល់បានី (កាន់​ឥស្លាម) និង​កូសូវ៉ូ​ស៊ែប (កាន់​គ្រិស្ត)។ ដែនដី​នេះ​បាន​ប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី​កាល​ពី​ឆ្នាំ២០០៨។ ដែនដី​នេះ​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ស៊ែប ប៉ុន្តែ​កាល​ពី​ចុង​ទសវត្ស​ ៩០ មាន​ជម្លោះ​ជាតិសាសន៍​នៅ​ក្នុង​ខេត្ត​កូសូវ៉ូ នៃ​ប្រទេស​ស៊ែប៕

មាន​ដឹង​ថា​ ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចំនួន​ប៉ុន្មាន​ទេ?

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់