- 2020-04-07 09:40:26
- ព័ត៌មាន
ចូលរួមរំលែកទុក្ខ! ពេទ្យឥណ្ឌូនេស៊ី ២៤នាក់ ស្លាប់ក្រោយឆ្លង Covid-19 ព្រោះខ្វះខាតឧបករណ៍ការពារ
- 2020-04-07 09:40:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមរំលែកទុក្ខ! ពេទ្យឥណ្ឌូនេស៊ី ២៤នាក់ ស្លាប់ក្រោយឆ្លង Covid-19 ព្រោះខ្វះខាតឧបករណ៍ការពារ
ចន្លោះមិនឃើញ
ឥណ្ឌូនេស៊ីបានប្រកាសអំពីការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃដ៏ច្រើនបំផុតកាលពីថ្ងៃចន្ទទី០៦មេសា ហើយសមាគមវេជ្ជសាស្ត្របាននិយាយថា វេជ្ជបណ្ឌិត២៤នាក់បានស្លាប់នាក់បន្ទាប់ពីឆ្លងវីរុសកូរ៉ូណានេះ។
ការកើនឡើងនៃចំនួនអ្នកស្លាប់ក្នុងចំណោមវេជ្ជបណ្ឌិតដែលបានកើនឡើងទ្វេដងចាប់តាំងពីសប្តាហ៍មុនមក បន្ទាប់ពីមានការរិះគន់អំពីកង្វះឧបករណ៍ពេទ្យការពារនៅឥណ្ឌូនេស៊ី។ មានករណីឆ្លងវីរុសថ្មីចំនួន២១៨នាក់ ដែលបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅឥណ្ឌូនេស៊ីកើនឡើងដល់ ២.៤៩១ នាក់។ នៅក្នុងចំណោមអ្នកដែលបានឆ្លងវីរុសទាំងអស់នេះ មានអ្នកស្លាប់ដោយសារជំងឺនេះ ចំនួន២០៩នាក់ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតជាងគេនៅអាស៊ី នៅក្រៅប្រទេសចិន៕