• 2020-04-07 11:10:10
  • ព័ត៌មាន

ក្រុមការងារ ខ្ញុង ចុះធ្វើសកម្មភាពសប្បុរសធម៌ ចែកជេលលាងដៃនឹងស្ព្រៃបាញ់សំលាប់មេរោគ នៅក្នុងខេត្តតាកែវ

  • 2020-04-07 11:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារអ្នកនាង "ខ្ញុង" បានចុះធ្វើសកម្មភាពសុប្បុរសធម៌ ចែកជេលលាងដៃនឹងស្ព្រៃបាញ់សម្លាប់មេរោគ ដល់ប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព ដែរស្ថិតនៅក្នុង ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ៧មករា ឆ្នាំ២០២០។

តាមរយៈក្រុមកាងារក្រុមហ៊ុន NK របស់ “ខ្ញុង” បានចុះចែកសម្ភារៈ រួមមាន ជេលលាងដៃ ១ ៩៥០ដប ស្ព្រៃបាញ់សំលាប់មេរោគ ១ ៦៧០ដប និងថវិកាក្រុមហ៊ុនមួយចំនួនទៀត ដែរសរុបជាទឹកប្រាក់ចំនួន 10 000$ ។

អ្នកនាង ខ្ញុង ដែលជាតារាកំប្លែងល្បីឈ្មោះ បានណែនាំឲ្យប្រជាពលរដ្ធ ទាំងអស់ត្រូវប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឲ្យបានល្អ ដោយពាក់ម៉ាស់លាងដៃជាប្រចាំ ជាមួយអាកុល ឬទឹកសំលាប់មេរោគ តាមការណែនាំរបស់ក្រសួង សុខាភិបាល គឺដើម្បីខ្លួនអ្នក គ្រួសារអ្នក នឹងប្រទេសជាតិរបស់យើង ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់