- 2020-04-08 00:26:48
- ព័ត៌មាន
ឥណ្ឌូនេស៊ី ចាប់ផ្តើមបិទសាលា និងកន្លែងធ្វើការក្នុងរដ្ឋធានីហ្សាកាតា ដើម្បីទប់ស្កាត់កូវីដ១៩
- 2020-04-08 00:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូនេស៊ី ចាប់ផ្តើមបិទសាលា និងកន្លែងធ្វើការក្នុងរដ្ឋធានីហ្សាកាតា ដើម្បីទប់ស្កាត់កូវីដ១៩
ចន្លោះមិនឃើញ
អាជ្ញាធរក្នុងរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេស៊ី នឹងដាក់កម្រិតលើគម្លាតសង្គមទ្រង់ទ្រាយធំ រួមទាំងការបិទសាលារៀន និងកន្លែងធ្វើការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ថ្មី នៅតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងប្រទេស។
លោកប្រធានាធិបតី Joko Widodo បានស្វះស្វែងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ តាមរយៈគោលនយោបាយ "ដាក់គម្លាតសង្គម" ប៉ុន្តែមិនព្រមអនុវត្តវិធានការបិទប្រទេស ដែលត្រូវបានអនុម័តនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកឡើយ។
គួរឲ្យដឹងថា រហូតមកទល់ពេលនេះ ឥណ្ឌូនេស៊ីមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២ ៧៣៨នាក់ហើយ ដោយក្នុងនោះមានអ្នកស្លាប់ ២២១នាក់ និងជាសះស្បើយ ២០៤នាក់។
យ៉ាងណាមិញ វិធានការខាងលើនឹងចូលជាធរមានរយៈពេលពីរសប្តាហ៍ ដោយក្នុងនោះរួមមានទាំងការបិទសាលារៀន និងកន្លែងធ្វើការ ព្រមទាំងដាក់កម្រិតលើពិធីសាសនា និងសកម្មភាពវប្បធម៌ផ្សេងៗផងដែរ៕