• 2020-04-08 03:20:52
  • ព័ត៌មាន

ប្រកាស! ក្រសួងធ្វើសន្និសិទព័ត៌មានអំពីជំងឺកូវីដ១៩ រៀងរាល់សប្តាហ៌

  • 2020-04-08 03:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រកាសធ្វើសន្និសិទសារព័ត៌មានជារៀងរាល់សប្តាហ៌ ថ្ងៃច័ន្ទ វេលាម៉ោង០៩និង៣០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចុះកាលបរិច្ឆេតថ្ងៃទី ០៨ ខែមេសា ២០២០។

តាមសេចក្ដីប្រកាសបានពន្យល់ថា គោលបំណងនៃការធ្វើសន្និសិទសារព័ត៌មាននេះ គឺ៖

  • ១. ដើម្បីជម្រាបជូននូវស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩

  • ២. រាយការណ៌ពីការរាតត្បាត និងអន្តរាគមន៌ឆ្លើយតប

  • ៣. ផ្ដល់ព័ត៌មានស្តីពីវិធានការណ៌ទប់ស្កាត់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ក្រសួងសុខាភិបាល អត្ថបទ ៖ Art

មតិយោបល់