- 2020-04-08 03:15:13
- ព័ត៌មាន
តៃវ៉ានគ្រោងជះលុយជាង ៣៥ប៊ីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង Covid-19
- 2020-04-08 03:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តៃវ៉ានគ្រោងជះលុយជាង ៣៥ប៊ីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង Covid-19
ចន្លោះមិនឃើញ
រដ្ឋាភិបាលតៃវ៉ាន់ បានធ្វើការប៉ាន់ប្រមាណថាខ្លួននឹងចំណាយរហូតដល់ ៣៥ប៊ីលានដុល្លារដើម្បីដោះស្រាយបញ្ហាដែលបណ្ដាលមកពីការវាយលុកនៃជំងឺ Covid-19។
យោងតាមប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-Wen ឲ្យដឹងថារដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញកញ្ចប់ថវិកា ៣៥ប៊ីលានដុល្លារ។ ធនាគារកណ្តាលកាលពីខែមុន បានកាត់បន្ថយចក្ខុវិស័យកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ខ្លួនពីចំនួន ២,៥៧% មកត្រឹម ១,៩២% ដែលបានព្យាករណ៍កាលពីខែធ្នូ។ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងវីរុសក៏បានឆ្លុះបញ្ចាំងពីលក្ខណៈការទូតមួយសម្រាប់កោះតៃវ៉ាន់ដែលភាគច្រើនត្រូវបានផ្ដាច់ចេញពីសហគមន៍អន្តរជាតិដោយសារតែសម្ពាធពីប្រទេសចិន។
លើសពីនេះទៀត តៃវ៉ាន់ក៏បានព្រមព្រៀងធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍវ៉ាក់សាំង និងការការពារវីរុសផងដែរ។ ក្រសួងការបរទេសបាននិយាយថាម៉ាស់ចំនួន ៧ លាននឹងត្រូវបញ្ជូនទៅអឺរ៉ុបរួមមានអេស្ប៉ាញ, អ៊ីតាលី និងអង់គ្លេស ខណៈ ២ លានទៀតនឹងទៅសហរដ្ឋអាមេរិក ហើយនៅសល់សម្រាប់បណ្តាប្រទេសតូចៗដែលរក្សាចំណងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់៕