• 2020-04-08 04:45:40
  • ព័ត៌មាន

ដូណាល់ ត្រាំ អួតក្ដែងៗថា កូនស្រីរបស់ខ្លួនបង្កើតការងារ ១៥លានកន្លែងសម្រាប់ពលរដ្ឋ

  • 2020-04-08 04:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ធ្វើ​ការ​លើក​សរសើរ​ពី​កូនស្រី​របស់​ខ្លួន​ថា​បាន​បង្កើត​ការងារ ១៥​លាន​កន្លែង​សម្រាប់​ពលរដ្ឋ។

ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​អាជីវកម្ម​មួយ លោក​ត្រាំ​បាន​ឲ្យ​ដឹង​ថា​កូន​ស្រី​របស់​លោក​គឺ​អ្នក​ស្រី Ivanka Trump បាន​បង្កើត​ការងារ​ជាង ១៥លាន​កន្លែង​ហើយ​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​ពិភពលោក។ លោកត្រាំ​បន្ថែម​ថា ដំបូង​ឡើយ​គោល​ដៅ​របស់ Ivanka គឺ​បង្កើតការងារ ៥០០ ០០០កន្លែង​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះ​ធ្លាយ​រហូត​ដល់ ១៥​លាន​ឯណោះ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​ខាង​លើ ពលរដ្ឋ​អាមេរិក​ជាង ១០​លាន​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​បាត់បង់​ការងារ​របស់​ខ្លួន​ក្រោយ​វិបត្តិ​វីរុស​ឆ្លង Covid-19 បន្ដ​វាយ​ប្រហារ​បណ្ដាល​ឲ្យ​ប៉ះពាល់​សេដ្ឋ​កិច្ច​របស់​ប្រទេស។

យោង​តាម​ទិន្នន័យ​បង្ហាញ​ថា កាល​ពី​សប្ដាហ៍​មុន​មាន​មនុស្ស​ជាង ៦,៦​លាន​នាក់ បាត់​បង់ការងារ​ដែល​ជា​តួលេខ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។ នៅ​មុន​នេះ​មួយ​សប្ដាហ៍​ទៀត មនុស្ស ៣,៣​លាន​នាក់ ក៏​បាន​រាយការណ៍​បាត់បង់​ការងារ​ផង​ដែរ។ តួលេខ​ដែល​ចេញ​ដោយ​ការិយាល័យ​ការងារ​របស់​អាមេរិក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រជាជន​អាមេរិក​រាប់​លាន​នាក់ ជាប់​គាំង​នៅ​ផ្ទះ​ដើម្បី​ការពារ​ខ្លួន និង​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19។

គិតត្រឹមថ្ងៃពុធ ទី៨ ខែមេសា សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ៤០០ ៤១២ករណីហើយ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី