• 2020-04-08 08:26:45
  • ព័ត៌មាន

សម្តេច ហ៊ុន សែន៖ «ពលរដ្ឋខ្មែរ ត្រូវតែមានស្បៀងអាហារទទួលទាន បើទោះបីប្រទេសស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ»

  • 2020-04-08 08:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ​ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២០នេះថា «ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន​ ទោះបីស្ថានភាពក្នុងប្រទេសបែបណាក៏ដោយ នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និង ត្រី ទៅក្រៅប្រទេស ដើម្បីអោយផលិតផលទាំងនេះកាន់តែសំបូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស ។ ប៉ុន្តែចំពោះអង្ករក្រអូបដែលមានកុងត្រានាំចេញទៅប្រទេសចិនជាមិត្តគឺនៅដំណើរការធម្មតា។ ក្រៅពីអង្ករ និងត្រី គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអោយត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និផលិតទឹកសុទ្ធដបសម្រាប់ជួយប្រជាពលរដ្ឋផងដែរ។ ដូច្នេះទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទានដែរ»

អត្ថបទ៖ Tep Sovannmoly

មតិយោបល់