• 2020-04-08 08:58:55
  • ព័ត៌មាន

ថ្មីចែស! ក្រសួងវប្បធម៌ចេញវីដេអូអប់រំខ្លី យកទម្រង់សិល្បៈបុរាណ ផ្សព្វផ្សាយការពារជំងឺកូវីដ១៩

  • 2020-04-08 08:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើវីដេអូអប់រំខ្លីមួយ ដោយបានយកទម្រង់សិល្បៈបុរាណផ្សព្វផ្សាយសារអប់រំអំពីជំងឺកូវីដ១៩។

វីដេអូខ្លីប្រមាណជា ៣នាទី បើមើលមួយភ្លែតប្រាកដណាស់មិនដឹងថានេះជាវីដេអូអប់រំនោះទេ ទំនងជាវីដេអូផ្សព្វផ្សាយអំពីសិល្បៈ ដោយបើកក្បាលមានភ្លេង និងការសម្ដែងល្ខោន មានតួយក្ស បន្ទាប់មកមានការសម្ដែងឆៃយ៉ាំ ព្រមទាំងមានចាប៉ីដងវែង ការសម្ដែងតួអង្គហនុមាន ក្នុងរឿងរាមកេរ្តិ៍ និង របាំអប្សារា ជាដើម។

ទន្ទឹមនឹងការបង្ហាញទម្រង់សិល្បៈបុរាណចម្រុះ លោក ប៉ែន ចំរ៉ុង ដែលជាសិល្បករ ល្បីល្បាញមួយរូប បានលើកឡើងថា «សកម្មភាពសម្ដែងខាងលើនេះ ចាត់ទុកថា ជាបេសកកម្មដ៏សំខាន់ ក្នុងការការពារ ថែរក្សានូវទម្រង់សិល្បៈ ដែលជាមរតកវប្បធម៌ អរូបិយ នៃមនុស្សជាតិ ។ ចុះបច្ចុប្បន្ននេះ? ស្របពេលដែលយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តើអ្នកទាំងអស់គ្នាបានចូលរួមបេសកកម្មដ៏សំខាន់ ក្នុងការការពារ ថែរក្សា សុខាភាព របស់លោកអ្នកដែរឬទេ?»។

លោកប៉ែន ចំរ៉ុង

វីដេអូអប់រំខ្លីនេះក៏បានបង្ហាញតួអង្គ ដែលបានសម្ដែងនៅក្នុងទម្រង់សិល្បៈបុរាណ ឲ្យបញ្ចេញទស្សនៈអំពីការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈ៖

  • ១. លាងដៃនឹងសាប៊ូ និងអាលកុលជាប្រចាំ

  • ២. ពេលក្អក កណ្ដាស គឺបាំងច្រមុះ មាត់ ដោយប្រើប្រាស់កន្សែង ក្រមា កែងដៃ ឬក្រដាស ប្រើរួចបោះចូលក្នុងធុងសម្រាម

  • ៣. ការរក្សាគម្លាត នៃការឈរ អង្គុយ ឬការស្វាគមន៍ រមែងប្រប្រាស់កាយវិកាសំពះ

  • ៤. ការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ

បន្ថែមលើអ្វីដែលសិល្បករ ដែលបានសម្ដែងសិល្បៈទម្រង់បុរាណខាងលើ បង្ហាញរួចហើយ លោក ប៉ែន ចំរ៉ុង បានលើកឡើងថា ប្រសិនបើមានករណីសង្ស័យ នៃរោគសញ្ញាណាមួយ ត្រូវទាក់ទងទៅកាន់លេខទូរសព្ទ ១១៥ និង ការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាដើម៕

សូមទស្សនាវីដេអូអប់រំ ពីក្រសួងអប់រំខាងក្រោមនេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់