- 2020-04-09 08:15:48
- ព័ត៌មាន
ឈប់មានច្បាប់ និងឈប់អត់ច្បាប់ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ត្រូវពិន័យអ្វីខ្លះ?
- 2020-04-09 08:15:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់មានច្បាប់ និងឈប់អត់ច្បាប់ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ត្រូវពិន័យអ្វីខ្លះ?
ចន្លោះមិនឃើញ
ក្នុងរយៈ៤ថ្ងៃ នៃពេលចូលឆ្នាំខ្មែរខាងមុខនេះ បុគ្គលិក មន្ត្រីរាជការ នយោជិក កម្មករ គឺមិនតម្រូវអោយមានការឈប់សម្រាកនោះទេ។
យោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារដែលចុះផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី៩ ខែមេសា បានអោយដឹងថា ៖
បុគ្គលិក និយោជិត មន្ត្រីរាជការ កម្មករទាំងអស់ត្រូវធ្វើការជាធម្មតាក្នុងថ្ងៃចូលឆ្នាំ
ចំពោះបុគ្គលិកដែលអវត្តមានការងារ (ឈប់ដោយមិនបានសុំច្បាប់) ក្នុងអំឡុងពេលចូលឆ្នាំ ត្រូវដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុនពេលចូលបំពេញការងារ និងមិនទទួលបានប្រាក់ឈ្នួលក្នុងអំឡុងពេលនៃការដាក់អោយនៅដាច់ដោយឡែកនោះឡើយ។
ចំពោះបុគ្គលិកដែលអនុញ្ញាតិច្បាប់ដោយនិយោជិត (ឈប់ដោយមានច្បាប់ត្រឹមត្រូវ) ក្នុងអំឡុងពេលចូលឆ្នាំ ត្រូវតម្រូវអោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុនពេលចូលបំពេញការងារ ប៉ុន្តែទទួលបានប្រាក់ឈ្នួលធម្មតា។
និយោជកត្រូវធ្វើបញ្ជីរាយនាមឈ្មោះកម្មករ ដែលឈប់ក្នុងអំឡុងពេលចូលឆ្នាំ ដើម្បីប្រគល់ជូនអោយខាងអាជ្ញាធរដើម្បីរៀបចំការនៅដាច់ដោយឡែកសម្រាប់ពួកគាត់បន្ទាប់ពីចូលឆ្នាំរួច៕