- 2020-04-09 09:37:26
- ព័ត៌មាន
ឥទ្ធិពលជ្រលងសម្ពាធទាប៖ ខ្យល់កន្រ្តាក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅស្រុក២ ក្នុងខេត្តបាត់ដំបង
- 2020-04-09 09:37:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥទ្ធិពលជ្រលងសម្ពាធទាប៖ ខ្យល់កន្រ្តាក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅស្រុក២ ក្នុងខេត្តបាត់ដំបង
ចន្លោះមិនឃើញ
ប៉ុន្តែថ្ងៃចុងក្រោយនេះ មានករណីខ្យល់កន្រ្តាក់កើតឡើង ដែលបណ្តាលឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតាមបណ្តាខេត្តទទួលរងការខូចខាត។ ដោយឡែក កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញ មានករណីខ្យល់កន្រ្តាក់កើតឡើងជាថ្មី បណ្តាលឲ្យរបើកដំបូលផ្ទះចំនួន ៣៦ខ្នង និងរលំចំនួន ០៩ខ្នង ស្ថិតក្នុង ០២ស្រុក គឺស្រុកបាណន់ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ក្រៅពីករណីខាងលើ នៅមានករណីខ្យល់កន្រ្ដាក់ និងភ្លៀងធ្លាក់ខ្លាំង នៅតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ។ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងកាលពីថ្ងៃទី៧ មេសា ថាកម្ពុជា កំពុងរងឥទ្ធិពលជ្រលងសម្ពាធទាប ដែលធ្វើឲ្យសប្ដាហ៍ទី២ នៃខែមេសានេះ មានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតតិចទៅបង្គួរ ហើយផ្នែកខ្លះ គឺមានភ្លៀងធ្លាក់ច្រើន។ ក្រសួងក៏បានព្រមានពីបាតុភូតផ្គួរ រន្ទះ ខ្យល់កន្រ្ដាក់ផងដែរ៕