- 2020-04-10 03:55:17
- ព័ត៌មាន
អ្នកភ្នំពេញកុំថាខ្វះដីដាំបន្លែ សាកប្រើមធ្យោបាយទាំងនេះ ដាំដុះបាននៅជុំវិញផ្ទះ
- 2020-04-10 03:55:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភ្នំពេញកុំថាខ្វះដីដាំបន្លែ សាកប្រើមធ្យោបាយទាំងនេះ ដាំដុះបាននៅជុំវិញផ្ទះ
ចន្លោះមិនឃើញ
«អ្នកនៅភ្នំពេញអាចដាំដុះបន្លែបានដូចគ្នា គ្រាន់តែវិធីសាស្រ្តដាំដុះខុសគ្នា ពីអ្នកចម្ការបន្ដិច»។ នេះជាការលើកឡើងរបស់ លោក ចាវ ប៉េងណាំ នាយកប្រតិបត្តិអង្គការអភិវឌ្ឈន៍កសិកម្ម និងជាគ្រូបណ្ដុះបណ្ដាលផ្នែកកសិកម្ម បានប្រាប់ Sabay តាមរយៈសារអេឡេត្រូនិក។
លោក ប៉េងណាំ បានបន្ថែមថា អ្នកភ្នំពេញគេអាចច្នៃនៃការដាំបន្លែបានតាមរយៈ ការដាំបន្លែនៅក្នុងដបទឹកសុទ្ធ កាដុងទឹកសុទ្ធធំៗ ការដុងប្រេងឆា ផើងថ្ម ឬជ័រ ច្នៃរោងដាំលើដំបូលផ្ទះ ច្នៃកង់ឡានដាំបន្លែ និងការដាំបន្លែតាមបច្ចេកទេស ហាយដ្រូផូណិក ជាដើម។
អ្នកជំនាញកសិកម្មរូបនេះ បានពន្យល់លម្អិតដូចខាងក្រោម៖
១. ការដាំបន្លែតាមដបទឹកសុទ្ធ៖ ដបទឹកសុទ្ធដែលយើងប្រើប្រាស់ហើយ យើងអាចយកមកច្នៃធ្វើជាការដាំបន្លែបាន ដោយមានវិធី ២យ៉ាង គឺ ទី១ កាត់ដបទឹកសុទ្ធជាពីរ យកខាងក្បាលស៊កចូលខាងបាតដប ហើយដាក់ដីចូលតាមក្បាលយើងដាំតែម្ដង ដោយដាំបានទាំងលើ និងខាងក្រោម នៃដប។ ទី២ កាត់ក្បាលទឹកសុទ្ធ ប្រមាណជា ៦ ទៅ ៧សង់ទីម៉ែត្រ យើងអាចដាំបាន ដោយក្បាលទឹកសុទ្ធ ដែលយើងកាត់ អាចយកដាក់បណ្ដុះកូនដំណាំ។
២. យកកាដុងទឹកសុទ្ធធំ ១៥លីត្រ៖ ការប្រើប្រាស់ដបទឹកសុទ្ធធំ ក៏អាចយកមកធ្វើជាផើងសម្រាប់ដាំបន្លែបានយ៉ាងងាយស្រួលបំផុត ហើយអាចដាក់នៅទីតាំំងណាក៏បាន នៅជុំវិញផ្ទះរបស់យើង។
៣. កាដុងប្រេងឆា៖ នៅពេលយើងទិញដបប្រេងឆា ហើយយើងប្រើប្រាស់ប្រេងឆាអស់ អាចសម្អាតហើយ យកមកប្រើប្រាស់ឡើងវិញ ដោយយកដបប្រេងឆានោះ យកមកដាំបន្លែបាន។
៤. ការដាំក្នុងផើងថ្ម ឬ ជ័រ៖ អ្នកនៅភ្នំពេញក៏និយមទិញផើងថ្ម ឬ ផងជ័រ យកមកដាក់ដីដាំដំណាំផងដែរ
៥. ការរៀបចំដីដាំលើដំបូលផ្ទះ៖ ប្រសិនបើផ្ទះមានដំបូលទំនេរ ក៏អាចដាំដំណាំបានដែរ ដោយគ្រាន់តែ យកឈើវាយជាប្រអប់ៗ ដាក់តម្រៀងជាជួរ ហើយដាក់ដីចូលទៅក៏អាចដាំបាន។
៦. ការដាំបន្លែតាមកង់ឡាន៖ កង់ឡានចាស់ៗដែលបោះចោល ក៏អាចច្នៃជាផើងដាំបន្លែ ដោយកាត់ឲ្យបានស្អាត ទៅតាមបច្ចេកទេស រៀងៗខ្លួន រួចដាក់ដីដាំបន្លែ ក៏កំពុងពេញនិយមដែរ។
៧. ការដាំបន្លែតាមបច្ចេកទេស ហាយដ្រូផូណិក៖ បច្ចេកទេសជាបច្ចេកទេសទំនើប ដែលកំពុងពេញនិយមដាំដុះនៅភ្នំពេញដែរ ដែលមិនត្រូវការដីធំ ទីតាំងតូចៗក៏អាចដាំដុះបានដែរ។ បច្ចេកទេសនេះ អាចហៅថា ការដាំដុះបន្លែលើទឹក ជាដើម។
លោក ចាវ ប៉េងណាំ បានបញ្ជាក់បន្ថែមថា សារៈសំខាន់នៃការដាំដុះបន្លែនៅជុំវិញផ្ទះ គឺធ្វើឲ្យយើងទទួលបានបន្លែហូបជាប្រចាំ ចំំណេញសុខភាព ព្រោះជាបន្លែដែលយើងមិនប្រើប្រាស់ថ្នាំគីមី បំបាត់ភាពអផ្សុក និងចំណេញថវិកា ដោយមិនចំណាយលុយទិញបន្លែនៅលើទីផ្សារ។
ចំពោះទំនោរប្រជាពលរដ្ឋដាំបន្លែនៅជុំវិញផ្ទះ ជាពិសេស អ្នកនៅភ្នំពេញ គឺនៅអំឡុងជំងឺកូវីដផ្ទុះឡើង តាមការសង្កេតឃើញថា អ្នកនៅផ្ទះចាប់ផ្ដើមដាំដុះបន្លែច្រើនជាងមុន ដាំដុះសម្រាប់ទុកហូប។ នេះជាការលើកឡើងរបស់លោក ចាវ ប៉េងណាំ។
លោកបានឲ្យដឹងទៀតថា ក្រៅពីដឹងពីរបៀបនៃការដាំដុះបន្លែនៅជុំវិញផ្ទះ រឿងពូជបន្លែឥលូវសម្បូរណាស់នៅលើទីផ្សារ ហើយប្រសិនចង់បានពូជល្អ និងចង់ចេះជំនាញបន្ថែម អាចមកទិញពូជបន្លែ នៅអង្គការអភិវឌ្ឈន៍កសិកម្ម ដែលមានទីតាំងនៅខាងលិចផ្សារទួលគោក ប្រមាណជា ៥០ម៉ែត្រ។
ឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជាស្ថានភាពបច្ចុប្បន្នដែលគ្រប់គ្នាមិនចង់ចេញពីផ្ទះដោយសារ មេរោគកូវីដ១៩ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក៏មានផ្តល់ជូន សេវា ដឹក ជញ្ជូនដល់ផ្ទះរហ័ស ឥតគិតថ្លៃ ដោយគ្រាន់តែបងប្អូនចូលទៅកុម្ម៉ង់តាមរយៈ ៖
ទីតាំងផ្សារ ៖ អគារ #S3-17, តាមបណ្តោយផ្លូវ ឧកញ៉ាទេពផន st. (182) ផ្នែកខាងមុខ នៃផ្សារទំនើប អូឡាំព្យារ
វិបសាយ ៖ ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា
Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត]
លេខទូរស័ព្ទកុម្ម៉ង់ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ។