• 2020-04-13 07:33:41
  • ព័ត៌មាន

មុនទេព្តាឆ្នាំថ្មីចុះយប់នេះ ភ្លៀងស្វាគមន៍ស្ទើរគ្រប់ខេត្ត-ក្រុងទូទាំង ប្រទេសកម្ពុជា

  • 2020-04-13 07:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែដល់ខែចូលឆ្នាំម្តងៗប្រទេសកម្ពុជាតែងតែមានអាកាសធាតុក្តៅខ្លាំង ស្ទើរតែខ្លោចស្បែកទៅហើយ តែឆ្នាំនេះហាក់ដូចប្លែកខុសឆ្នាំរាល់ដង ដោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យត្រជាក់ត្រជុំនៅថ្ងៃនេះ ដែលជាថ្ងៃត្រៀមទទួលទេព្តាឆ្នាំ ឆ្នាំជូត ដែលយាងចុះមក នៅវេលាម៉ោង ២០:៤៨នាទី យប់នេះ។

បើតាមក្រសួងធនធានទឹក និងឧត្តុនិយម បានអោយដឹងថា នៅព្រឹកថ្ងៃទី១៣នេះ មានខេត្តមួយចំនួនមានភ្លៀងធ្លាក់ ដូចជា ភ្នំពេញ កណ្តាល កោះកុង ព្រះសីហនុ បាត់ដំបង ស្វាយរៀង កំពត កែប ឧត្តរមានជ័យ ស្ទឹងត្រែង ព្រៃវែង តាកែវ ត្បូងឃ្មុំ ព្រះវីហារ កំពង់ធំ កំពង់ចាម។ នៅតាមតំបន់ខ្លះកំពុងភ្លៀង ហើយតំបន់ខ្លះទៀត មេឃស្រទុំ ។

ប្រភពរូប៖ ផេកក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ Tep Sovannmoly

មតិយោបល់