- 2020-04-15 05:06:57
- ព័ត៌មាន
ថ្ងៃចូលឆ្នាំអ្នកភូមិព្រះដាក់ រៀបចំនៅមុខផ្ទះលម្អទៅដោយទង់ជាតិ គួរឲ្យគយគន់
- 2020-04-15 05:06:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃចូលឆ្នាំអ្នកភូមិព្រះដាក់ រៀបចំនៅមុខផ្ទះលម្អទៅដោយទង់ជាតិ គួរឲ្យគយគន់
ចន្លោះមិនឃើញ
ពិតជាគួរឲ្យសរសើរខ្លាំងណាស់ សម្រាប់អ្នកភូមិព្រះដាក់ បានរៀបចំលម្អមុខផ្ទះ ទៅដោយទង់ជាតិខ្មែរ ផ្កាភ្ញី និងការរៀបចំផ្ទះសម្បែងរបស់ពួកគាត់ ក្នុងថ្ងៃចូលឆ្នាំខ្មែរ ។ ឃើញទិដ្ឋភាពបែបនេះ ពិតជាគួរអោយចង់រសនៅ ហើយក៏ចង់ក្លាយជាអ្នកភូមិនេះណាស់ មើលទៅស្រស់ស្រាយ មានរបៀប អ្នកភូមិស្រុះដៃគ្នា ។
បើតាមហ្វេសបុកផេកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃនេះផ្ទាល់បានឲ្យដឹងថា «ផ្កាទង់ជាតិខ្មែរ» កំពុងតែរីកស្រស់បំព្រង នៅក្នុងសួនបុប្ផានៃភូមិព្រះដាក់ ស្រុកបន្ទាយស្រី! ចៃដន្យធ្វើដំណើរឆ្លងកាត់ភូមិព្រះដាក់ទៅធ្វើការព្រឹកមិញ ខ្ញុំពិតជាភ្ញាក់ផ្អើលនឹងទិដ្ឋភាពដ៏កម្រនៃការរៀបចំរបស់អ្នកភូមិ សម្រាប់ក្នុងឱកាសចូលឆ្នាំថ្មី។
ប្រពៃណីនៃការដោតទង់ជាតិនៅមុខផ្ទះក្នុងពេលបុណ្យជាតិ ភាគច្រើនមានសល់តែនៅតាមភូមិប៉ុណ្ណោះ ហើយរឹតតែស្ងើចសរសើរ ដែលប្រជាពលរដ្ឋនៅក្នុងភូមិនេះ ចេះច្នៃយកដងអំពូលសូឡាមានស្រាប់ យកមកចង់លម្អជាមួយទង់ជាតិ មើលទៅស្អាតម្យ៉ាងដែរ... «ព្រះដាក់ភូមិខ្ញុំ តែងខ្លួនយ៉ាងហំ ទទួលឆ្នាំថ្មីតែឆ្នាំនេះលើក ព្រោះមេរោគថ្មី ឆ្នាំក្រោយរួចដៃ លកលៃម្តងទៀត!»
ប្រភព៖ ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី