- 2020-04-16 02:36:39
- ព័ត៌មាន
ពលរដ្ឋកូរ៉េខាងត្បូង នៅតែទៅបោះឆ្នោត ទោះកូវីដ១៩កំពុងវាយប្រហារ
- 2020-04-16 02:36:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋកូរ៉េខាងត្បូង នៅតែទៅបោះឆ្នោត ទោះកូវីដ១៩កំពុងវាយប្រហារ
ចន្លោះមិនឃើញ
ដោយមានពាក់ម៉ាស់និងស្រោមដៃ ប្រជាជនកូរ៉េខាងត្បូងបានទៅបោះឆ្នោតនៅថ្ងៃពុធ ទី១៥ខែមេសាដើម្បីជ្រើសរើសសមាជិកសភាចំនួន៣០០ នាក់ចំពេលមានការផ្ទុះឡើងនៃវីរុសកូវីដ១៩។
ការបោះឆ្នោតតាមច្បាប់កំណត់រយៈពេល៤ឆ្នាំម្តងនេះ ត្រូវបានគេមើលឃើញថាជាការបោះឆ្នោតផ្តល់ទំនុកចិត្តសម្រាប់ប្រធានាធិបតី លោក មូន ជែអ៊ីន ដែលអាណត្តិ៥ឆ្នាំរបស់លោក នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២ ។ ក្រុមអ្នកជំនាញរំពឹងថាគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចនេះនឹងទទួលបានសម្លេងគាំទ្រនាំមុខគេនៅក្នុងសភា ដោយសារតែចំណាត់ការដោះស្រាយរបស់រដ្ឋាភិបាលនៅក្នុងការទប់ស្កាត់ការផ្ទុះវីរុសនេះ ត្រូវបានគេមើលឃើញមានលក្ខណៈវិជ្ជមានទាំងក្នុងនិងក្រៅប្រទេស។ គិតមកត្រឹមថ្ងៃពុធទី១៥ខែមេសានេះ ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងវីរុសនេះចំនួន១០.៥៦៤នាក់ និងមានអ្នកស្លាប់ដោយសារវីរុសនេះចំនួន២២២នាក់។អ្នកជំងឺកូវីដ១៩ជិត ២.៨០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ចំនួនករណីឆ្លងថ្មីបានធ្លាក់ចុះពីកម្រិតខ្ពស់ចំនួន ៨១៣ករណី កាលពីថ្ងៃទី ២៩ ខែកុម្ភៈមកនៅក្រោម ៥០ករណី សម្រាប់រយៈពេល ៦ថ្ងៃជាប់ៗគ្នា ដោយសារការអនុវត្តយុទ្ធនាការ”គម្លាតសង្គម” ដែលបានចាប់ផ្តើមកាលថ្ងៃទី ២១ ខែមីនានោះ នៅតែត្រូវបានអនុវត្តបន្ត៕