- 2020-04-16 03:54:37
- ព័ត៌មាន
ប្រទេសនៅអាស៊ានមួយ មានអ្នកឆ្លងច្រើនជាងគេបំផុតក្នុងមួយថ្ងៃជិត ៥០០នាក់
- 2020-04-16 03:54:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសនៅអាស៊ានមួយ មានអ្នកឆ្លងច្រើនជាងគេបំផុតក្នុងមួយថ្ងៃជិត ៥០០នាក់
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី បានឲ្យដឹងកាលពីថ្ងៃពុធថាមានករណីឆ្លងកូវីដ ១៩ច្រើនបំផុតក្នុងរដ្ឋដែលមានអ្នកឆ្លងថ្មីជិត ៥០០នាក់។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងឲ្យដឹងថា តួលេខលេខអ្នកឆ្លងច្រើនបំផុតក្នុងមួយថ្ងៃឡើងដល់ ៤៤៧នាក់ ដោយចំនួនចាស់មានត្រឹម ៣៨៦ករណីក្នុង ២៤ម៉ោងកាលពីថ្ងៃចន្ទ។ នៅចំណោមអ្នកឆ្លងថ្មីទាំងអស់ ក្នុងនោះ ៣៨នាក់ឆ្លងក្នុងសហគមន៍ និង ៤០៩នាក់ផ្សេងទៀតជាពលករស្នាក់នៅកន្លែងរួម។
គួរបញ្ជាក់ថា មកទល់ពេលនេះ សិង្ហបុរីបានរាយការណ៍ករណីឆ្លងកូវីដ ១៩សរុប ៣ ៦៩៩នាក់ ដោយអ្នកស្លាប់ឡើងដល់ ១០នាក់ ខណៈដែលអ្នកព្យាបាលជាសះស្បើយ ៦៥២នាក់៕