• 2020-04-16 06:48:06
  • ព័ត៌មាន

គិតត្រឹមពេលនេះព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល សាងសង់បានប៉ុន្មានភាគរយហើយ?

  • 2020-04-16 06:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលានយន្តហោះថ្មីក្នុងប្រទេសកម្ពុជាដែលសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលគិតត្រឹមពេលនេះបានសាងសង់បានជាង ៣០ ភាគរយហើយ នេះបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ីន ចាន់សិរីវត្ថា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណ:រដ្ឋមន្ត្រីនៅព្រឹកថ្ងៃ១៦ មេសា ឆ្នាំ២០២០នេះ។

អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់៤F​ថ្មីនៅខេត្តកណ្តាល រូបថត៖​​ construction-property.com

អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់៤F ដែលវិនិយោគទុនដោយក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៊ិនវេសមិន» ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់