- 2020-04-17 00:15:00
- ព័ត៌មាន
កម្ពុជាសព្វថ្ងៃមានអាកាសយានដ្ឋានជាតិ និងអន្តរជាតិចំនួនប៉ុន្មាន?
- 2020-04-17 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាសព្វថ្ងៃមានអាកាសយានដ្ឋានជាតិ និងអន្តរជាតិចំនួនប៉ុន្មាន?
ចន្លោះមិនឃើញ
គិតត្រឹមឆ្នាំ២០១៩នេះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានចេញការអនុញ្ញាតការហោះហើរជាប្រក្រតី (IATA Summer Season) ជូនក្រុមហ៊ុនអាកាសចរណ៍ក្នុង និងក្រៅប្រទេសបានចំនួន៤៧ក្រុមហ៊ុន ដោយក្នុងងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ៦ក្រុមហ៊ុន។
បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានដែលមានដំណើរសរុប៧ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិមានចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន (SCA) និងមានអាកាសយានដ្ឋានក្នុងស្រុកចំនួន៤ មានដូចជា អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានស្ទឹងត្រែង អាកាសយានដ្ឋានកោះកុង និងអាកាសយានដ្ឋានកំពង់ឆ្នាំង ដែលគ្រប់គ្រងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្រៅពីអាកាសយានដ្ឋានដែលមានដំណើរទាំង៧ខាងលើ កម្ពុជាក៏នៅមានគម្រោងសាងសង់ ស្តារ និងជួសជុល អាកាសយានដ្ឋានថ្មី និងមានស្រាប់ ក្នុងគម្រោងអាទិភាពមានដូចខាងក្រោម៖
គម្រោងស្តារនិងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង 4C
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី 4F
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី 4E
គម្រោងសាងសង់អាកាសយានដ្ឋានតារាសាគរនៅស្រុកបុទុមសាគរខេត្តកោះកុង 4C
គម្រោងកែលម្អអាកាសយានដ្ឋានកោះកុង 4C
គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីថ្មី 3C (ទីតាំងថ្មី)
គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី 3C (ទីតាំងថ្មី)
គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី 3C (ទីតាំងថ្មី)
គម្រោងសាងសង់អាកាសយានដ្ឋានប៉ោយប៉ែត
ទុនវិនិយោគហេដ្ឋរចនាសម័ន្ធក្នុងវិស័យអាកាសយានដ្ឋាន និងពង្រឹងដែនអាកាសនៅកម្ពុជាឆ្នាំ ២០១៥-២០២៣ មានទុនវិនិយោគសរុបប្រមាណជា ៣៥០៦ លានដុល្លារ ដោយក្នុងនោះ ទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុន SCA លើអាកាសយានដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ មានប្រមាណ ៦៨៦លានដុល្លារ។ នេះបើយោងតាមអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវត្ថា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណ:រដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០២០ម្សិលមិញ៕