- 2020-04-17 02:05:07
- ព័ត៌មាន
ត្រឹមពេលជិត ២ខែ! អ៊ីស្រាអ៊ែលខាតបង់ជាង ១២ពាន់លានដុល្លារ ដោយសារកូវីដ១៩
- 2020-04-17 02:05:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមពេលជិត ២ខែ! អ៊ីស្រាអ៊ែលខាតបង់ជាង ១២ពាន់លានដុល្លារ ដោយសារកូវីដ១៩
ចន្លោះមិនឃើញ
អ៊ីស្រាអ៊ែលដែលជាប្រទេសរងគ្រោះខ្លាំងទី ៣នៅមជ្ឈិមបូព៌ាដោយសារការវាយប្រហារពីវីរុសឆ្លងកូវីដ១៩ បានរាយការណ៍អ្នកឆ្លងថ្មីចំនួន ២៥៧នាក់ និងស្លាប់១២នាក់ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
យោងតាមអាជ្ញាធរឲ្យដឹងថា មកទល់ពេលនេះអ្នកឆ្លងវីរុសសរុបទូទាំងប្រទេសឡើងដល់ ១២ ៧៥៨ករណី ខណៈដែលអ្នកស្លាប់មាន ១៤៣នាក់។ ចំណែកឯអង្គការអាជីវកម្មធំបំផុតក្នុងប្រទេសនេះ ឲ្យដឹងថាត្រឹមរយៈពេលជិត ២ខែប៉ុណ្ណោះគិតចាប់តាំងពីចុងខែកុម្ភៈមក សេដ្ឋកិច្ចអ៊ីស្រាអ៊ែលបានខាតបង់គិតជាទឹកប្រាក់សរុបជាង ១២ពាន់លានដុល្លារ។ ផ្នែកសំខាន់ៗដែលរងគ្រោះមានដូចជា វិស័យទេសចរ, ឧស្សាហកម្មបដិសណ្ឋារកិច្ច និងទំនិញ។
គួរបញ្ជាក់ថា អ៊ីស្រាអ៊ែលបានរាយការណ៍ករណីឆ្លងដំបូងបង្អស់ក្នុងប្រទេសកាលពីថ្ងៃទី ២១ខែកុម្ភៈកន្លងទៅ ដែលកើតលើស្ត្រីម្នាក់ដែលត្រឡប់មកពីដាក់ខ្លួនដោយឡែកនៅលើកប៉ាល់ Diamond Princess ក្នុងប្រទេសជប៉ុន៕