• 2020-04-18 14:43:06
  • ព័ត៌មាន

ប្រទេសនៅអាស៊ាននេះ មានអ្នកឆ្លងច្រើនបំផុតឡើងក្នុងមួយថ្ងៃជិត ១ពាន់នាក់

  • 2020-04-18 14:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​សិង្ហបុរី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា​មាន​ករណី​ឆ្លង​កូវីដ ១៩​ច្រើន​បំផុត​ក្នុង​រដ្ឋ​ដែល​មាន​អ្នក​ឆ្លង​ថ្មី​ជិត ១ ០០០​នាក់។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ឲ្យ​ដឹង​ថា តួលេខ​លេខ​អ្នក​ឆ្លង​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​ឡើង​ដល់ ៩៤២​នាក់ ដោយ​ចំនួន​ចាស់​មាន​ត្រឹម ៧២៨​ករណី​ក្នុង ២៤ម៉ោង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ នៅ​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​អស់ ក្នុង​នោះ​ពល​រដ្ឋ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន ១៤​ករណី ហើយ​ក្រៅ​ពី​នេះ​សុទ្ធ​តែ​ជាប់​ពាក់ព័ន្ធ​ពី​ការ​ឆ្លង​ពី​​ពលករ​ស្នាក់​នៅ​កន្លែង​រួម។ គិត​មក​ត្រឹម​ថ្ងៃ​នេះ សិង្ហបុរី​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩​សរុប ៥ ៩៩២​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ១១នាក់ និង​ព្យាបាល​ជា​សះ​ស្បើយ ៩៤២​នាក់៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ Seven

មតិយោបល់