• 2020-04-20 09:37:53
  • ព័ត៌មាន

កូវីដ១៩មិនទាន់ចប់ផង! កាណាដាជួបរឿងបាញ់រះសម្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មាន

  • 2020-04-20 09:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១៦​នាក់ ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ប្រទេស​កាណាដា​ដែល​ជា​ចំនួន​ច្រើន​បំផុ​តមិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ខ្មាន់​កាំ​ភ្លើងឈ្មោះ Gabriel Wortman ​វ័យ ៥១​ឆ្នាំ​ជា​ពេទ្យ​ធ្មេញ ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​ក្រោយ​រត់​គេច​ខ្លួន​អស់​រយៈ​ពេល ១២​ម៉ោង​នៅ​ខេត្ត Nova Scotia ភាគ​ខាង​កើត​ប្រទេស​កាណា​ដា។ មុន​កើត​ហេតុ បុរស​ជា​ជន​ល្មើស​បាន​បន្លំ​តែង​ខ្លួន​ជា​ប៉ូលិស និង​ជិះ​ឡាន​ប៉ូលិស​ក្លែងក្លាយ ហើយ​បើក​ការ​បាញ់​ប្រហារ​នៅ​ផ្ទះ​មួយ​កន្លែង​នា​វេលាម៉ោង​ប្រមាណ ១០​យប់​ថ្ងៃ​អាទិត្យ។ ប៉ូលិស​ម្នាក់ ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ផង​ដែរ ក្រោយ​ការ​បាញ់​តទល់​ជាមួយ​ខ្មាន់​កាំ​ភ្លើង។

ខ្មាន់​កាំ​ភ្លើងឈ្មោះ Gabriel Wortman ​វ័យ ៥១​ឆ្នាំ​ជា​ពេទ្យ​ធ្មេញ

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ពី​មូលហេតុ​ពិតប្រាកដ​ពី​ក្រោយ​ការ​បាញ់​ប្រហារ​របស់​បុរស​ខាង​លើ​នៅ​ឡើយ​ទេ ដោយ​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ដ៕

ប៉ូលិសស្រីដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់