• 2020-04-21 02:04:32
  • ព័ត៌មាន

មេដឹកនាំកូរ៉េខាងជើង កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រោយទើបចេញពីវះកាត់

  • 2020-04-21 02:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាមេរិកកំពុងតាមដានស៊ើបការណ៍សម្ងាត់ថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវះកាត់។ នេះបើយោងតាមមន្ត្រីអាមេរិកដែលដឹង​រឿង​នេះផ្ទាល់។

ថ្មីៗនេះ លោក​គីម ជុង​អ៊ុន​បានខកខានពិធីអបអរសាទរខួបកំណើតជីតារបស់ខ្លួន​នៅថ្ងៃទី ១៥ ខែមេសា ដែលបានធ្វើឱ្យមានការសង្ស័យអំពី​ស្ថានភាព​សុខភាព​របស់​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​រូប​នេះ។ របាយការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​ថា​លោក គីម ជុងអ៊ុន បាន​ធ្វើ​ការ​វះកាត់​សរសៃ​ឈាម​បេះ​ដូង​ដែល​ជា​ហេតុ​ខកខាន​ក្នុង​ពិធី​ដ៏​សំខាន់៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់